អភិបាលរងខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំណែនាំបទបញ្ជាផ្ទៃក្នុងទូក និងចាប់ឆ្នោតផ្គូផ្គងទូក ដើម្បីអុំទូកប្រណាំងនៅថ្ងៃស្អែកនេះ
ភ្នំពេញ៖ ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ និងជាប្រធានអនុគណៈកម្មការមេប្រយោគគ្រប់គ្រងការប្រណាំងទូកង នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំបទបញ្ជាផ្ទៃក្នុងទូក និងចាប់ឆ្នោតផ្គូផ្គងទូក ដើម្បីអុំទូកប្រណាំងនៅថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ នៅទីរួមខេត្តក្រចេះ។
សូមបញ្ជាក់ថា ទូកត្រូវចូលរួមប្រណាំងមានចំនួន២២ទូក ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ នៅថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ ទីរួមខេត្តក្រចេះ ៕