អាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួនមេការរោងចក្រផលិតទឹកកកអនាម័យខ្លាឃ្មុំ ស្រុកព្រៃកប្បាស ពាក់ព័ន្ធករណីលួច
ភ្នំពេញ៖ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរង គ្រោះឈ្មោះ ង៉ែត ចំរើន ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ អំពីបទ អំពើលួច ដែលបានកើតឡើងកាលពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំនុចរោងចក្រផលិតទឹកកកខ្លាឃ្មុំ ស្ថិតក្នុងភូមិព្រៃល្វាខាងកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស។
នៅវេលាម៉ោង៩,០៥នាទីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ចុះអនុវត្តន៍តាមពាក្យបណ្ដឹង ឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ យ៉ូន រក្សស្មី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមេការរោងចក្រផលិតទឹកកកអនាម័យខ្លាឃ្មុំ រស់នៅភូមិឈ្នះជៃលើ ឃុំរាធរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តតាកែវ៕