**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការចូលរួមកាត់បន្ថយការប្រើប្រាស់ និងប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ លើកកម្ពស់សុខភាព កិត្តិយស និងគុណភាពបរិស្ថានរបស់កម្ពុជា និងភពផែនដីរបស់យើងគ្រប់គ្នា**ឯកឧត្តម ហួត ហាក់ អនុញ្ញាតឱ្យឯកអគ្គរាជទូតអ៊ីរ៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-អ៊ីរ៉ង់**អ៊ីស្រាអែល ប្រកាសបដិសេធដែលថា ក្រុមហាម៉ាស់បានយល់ព្រមលើសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលស្នើឡើដោយអ្នកសម្រុះសម្រួលកាតា**រដ្ឋមន្រ្តី ឈាង រ៉ា៖ សមិទ្ធិផលទាំងឡាយក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកគាំទ្ររបស់ ដៃគូអភិវឌ្ឍន៍**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ

មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ពាក្យថា អ្នកចេះដឹងគឺសំដៅលើអ្នកដែលមានចំណេះដឹង និងចំណេះធ្វើ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ពាក្យថា អ្នកចេះដឹងគឺសំដៅលើអ្នកដែលមានចំណេះដឹង (Knowledge)និងចំណេះធ្វើ(Knowhow)។

ឯកឧត្តមបានលើកឡើងបែបនេះខណៈ អញ្ជើញជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ (ជំនាន់ទី៥) នៅព្រឹកថ្ងៃទី២៧ តុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។

ឯកឧត្តមបានថ្លែងថា ពាក្យចេះដឹង គឺបានមកពីពាក្យថាចេះ គឺជាចំណេះដែលចេះមកពីរៀន ហើយពាក្យថា ដឹង បានមកពីការអនុវត្តជាក់ស្តែងពីបទពិសោធន៍និងដឹងពីប្រភពនានា។ យើងរៀនចេះពីសាលាមិនប្រាកដថាអាចធ្វើកិច្ចការបានល្អនោះទេប្រសិនបើយើងមិនបាន ដឹង ថាកិច្ចការចាប់ផ្តើមចេញពីចំណុចណាទៅបញ្ចប់នៅចំណុចណានោះទេ។

ជាការគូសបញ្ជាក់បន្ថែម ឯកឧត្តមបានថ្លែងបន្តទៀតថា ការបណ្តុះបណ្តាលចំណេះដឹង ចំណេះធ្វើដល់អ្នកជំនាន់ក្រោយបន្តវេន គឺជាការងារចាំបាច់ដើម្បីឆ្ពោះទៅរកសុក្រឹតកម្មបរិស្ថានកិច្ច ដែលជាភារកិច្ចចម្បងរបស់ក្រសួង ក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ។

ទន្ទឹមនោះដែរ ឯកឧត្តមបានលើកទឹកចិត្តដល់សិក្ខាកាមដែលទើបបញ្ចប់ការសិក្សានេះអោយចេះធ្វើការងារជាក្រុម ហើយឯកឧត្តមបានលើកឡើងពីប្រសាសន៍ដឹកនាំរបស់រៀមច្បងថ្នាក់ដឹកនាំមួយរូបដែលបានណែនាំថា កុំដណ្តើមគ្នាពូកែ តែត្រូវចេះជួយគ្នាអោយពូកែ ត្រូវចែកគ្នាពូកែ នោះយើងនឹងពូកែទាំងអស់គ្នា។ នេះគឺជាទស្សនៈនៃការធ្វើការងារជាក្រុម។ យើងទាំងអស់គ្នាទាំងអ្នកជំនាន់មុនទាំងអ្នកជំនាន់ក្រោយត្រូវពួតដៃគ្នាធ្វើការសម្រេចឲ្យបានលទ្ធផលល្អ ដើម្បីទាញបង្វិលកង់យុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព ឲ្យមានចលនាទៅមុខបានលឿន។

សូមរម្លឹកជូនថា វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ (ជំនាន់ទី៥) មានរយ:ពេល ១០ថ្ងៃ ក្នុងគោលបំណង ពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញដល់សិក្ខាកាមចំនួន ៤៨រូប លើរចនាសម្ព័ន្ធ និងការប្រព្រឹត្តិទៅរបស់ក្រសួងបរិស្ថាន ការងាររដ្ឋបាល កិច្ចគាំពារបរិស្ថាន ការអភិវឌ្ឍចំណេះដឹង ព័ត៌មានបរិស្ថាន និងការគ្រប់គ្រងអភិរក្សធនធានធម្មជាតិ ដើម្បីឱ្យពួកគេក្លាយជាអ្នកបន្តវេន និងជាធនធានដែលមានសក្តានុពល រុញច្រាននាវាបរិស្ថានឆ្ពោះទៅទិសដៅអាទិភាពរបស់ក្រសួង ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង