**សមាគមគ្រូពេទ្យ (TYDA) ប្រគល់អំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រុនតាឯក**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូន ប្រធានាធិបតីអាមេរិក ចូលរួមសោកស្តាយពីគ្រោះអគ្គីភ័យឆេះព្រៃនៅទីក្រុង Los Angeles**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រជាជនកម្ពុជាចងចាំជានិច្ចថា ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ខ្លួន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនបច្ច័យ ១០០លានរៀល សាងសង់ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)**ឯកឧត្តម ថោ ជេដ្ឋា៖ ប្រជាជនកម្ពុជា ចងចាំជានិច្ចនូវគុណូបការៈរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាដែលបានពលិកម្មលើសមរភូមិ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍**អគ្គលេខាធិការ UN មានទំនុកចិត្តទាំងស្រុង លើភាពធន់ នឹងលទ្ធិប្រជាធិបតេយ្យ របស់កូរ៉េខាងត្បូង**បច្ចុប្បន្នកម្ពុជា មានសត្វស្មោញ ៦០០០គូ កំពុងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់**វិញ្ញាសាជំនាញពន្ធដារ សម្រាប់ការប្រជែងជ្រើសរើស មន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើមដំណើរការហើយ**អាមេរិក ដាក់ទណ្ឌកម្មថ្មីលើមន្ត្រីវ៉េណេស៊ុយអេឡា ៨នាក់ និងបង្កើនប្រាក់រង្វាន់ដល់ ២៥លានដុល្លារ សម្រាប់ការចាប់ខ្លួនប្រធានាធិបតី Maduro**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការងារសាធារណមតិ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់**លោក Mark Zuckerberg ចូលជួបជាមួយប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅភូមិគ្រឹះ​ Mar-a-Lago**ឯកឧត្តម ណុប រ័ត្ននិមល៖ មានជ័យជម្នះ៧ មករា ទើបយើងទាំងអស់គ្នា មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចបច្ចុប្បន្ន**កម្ពុជាអបអរការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៥**រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ»**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញក្នុងសិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពីការលើក កម្ពស់ការប្រើ ប្រាស់សម្ភារៈសំណង់ក្នុងឧស្សា ហកម្ម គ្រឿងផ្គុំសំណង់ប្រកប ដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់”**សមត្ថកិច្ចកម្ពុជា ប្រគល់បុរសជនជាតិថៃដែលធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិឱ្យសមត្ថកិច្ចថៃ**អ្នកវិទ្យាសាស្ត្រ៖ ពិភពលោកទើបតែជួបប្រទះរយៈពេលពេញមួយឆ្នាំដំបូង ដែលសីតុណ្ហភាពសកលលោកបានឡើងលើសពី ១,៥អង្សាសេ លើសពីសម័យមុនឧស្សាហកម្ម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ កម្ពុជា បាននិងកំពុងគិតគូរ ពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ដើម្បីទាក់ទាញនិងបំពេញតម្រូវវិនិយោគិនជប៉ុន**អភិបាលខេត្តតាកែវ នាំយកបច្ច័យប្រគេនដល់ ព្រះភិក្ខុ ទន ចិត្រា ដែលមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម គង់នៅវត្តអង្គប្រាសាទ ស្រុកគិរីវង់**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែមករា ឆ្នាំ២០២៥

អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី នៅស្រុកសន្ទុក

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ចំនួន១៥គ្រួសារ ដែលកំពុងមានជីវភាពលំបាកខ្វះខាត នៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។ ជាមួយនេះដែរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ លោកបានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន ត្រូវថែទាំសុខភាព រស់នៅស្អាតមានអនាម័យ ដើម្បីជៀសផុតពីជំងឺផ្សេងៗ និងត្រូវខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសារ និងត្រូវចូលរួមអនុវត្តឱ្យបាននូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ពិសេសរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះឱ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។

នៅក្នុងឱកាសសាកសួរសុខទុក្ខនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវអំណោយស្បៀងអាហារគ្រឿង ឧបភោគ បរិភោគ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលីចំនួន១៥ គ្រួសារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយក្នុង១គ្រួសារទទួលបាន អង្ករ មីជាតិ ទឹកត្រី ទឹកស៊ីអ៉ីវ និងត្រីខកំប៉ុងផងដែរ ។

បងប្អូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតទាំងអស់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងារគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានជួយដោះស្រាយការលំបាកជូនពួកគាត់បានទាន់ពេលវេលា និងសូមគោរពជូនពរសម្ដេច លោកជំទាវ និងក្រុមការងារទាំងអស់សូមទទួលបាននូវពុទ្ឋពរទាំងឡាយបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង