**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្វាគមន៍យ៉ាងពេញទំហឹង ក្នុងការជួយសម្របសម្រួលលើកិច្ចការងារ បញ្ហាប្រឈម និងសំណើសុំនានារបស់ក្រុមហ៊ុន មីនេបៀ


ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យក្រុមហ៊ុនមីនេបៀ (Minebea) ដឹកនាំដោយលោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោកអគ្គនាយក បានថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនចូលសម្ដែងការគួរសម ហើយក្នុងលោកអគ្គនាយកក៏បានកោតសរសើរស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលតែងតែជួយសម្របសម្រួលកិច្ចការងារនានារបស់ក្រុមហ៊ុន។

លោកអគ្គនាយកក៏បានឆ្លៀតយកឱកាសនេះដើម្បីស្នើសុំការគាំទ្រ និងការសម្របសម្រួលនានាបន្ថែមទៀតពីស្ថាប័ន CDC លើការអនុវត្តគម្រោងការងាររបស់ក្រុមហ៊ុននាពេលខាងមុខ។ ជាមួយគ្នានេះដែរ លោកអគ្គនាយក ក៏បានជម្រាបជូនអំពីទិសដៅរបស់ក្រុមហ៊ុន Minebea ក្នុងការពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅប្រទេសកម្ពុជាបន្ថែមទៀត ព្រមជាមួយនិងទិសដៅក្នុងការប្រែខ្លួនក្លាយទៅជាក្រុមហ៊ុនបៃតង តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច ដោយការអនុវត្តនេះក៏ស្របទៅតាមទិសដៅអព្យាក្រឹត្យកាបូនរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមហ៊ុនក្នុងជំនួបនាឱកាសនេះ និងជាការឆ្លើយតបលើសំណូមពរខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបង្ហាញអំពីការស្វាគមន៍យ៉ាងពេញទំហឹងក្នុងការជួយសម្របសម្រួលលើកិច្ចការងារ បញ្ហាប្រឈម និងសំណើសុំនានារបស់ក្រុមហ៊ុន៕

អត្ថបទដែលជាប់ទាក់ទង