**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការអភិវឌ្ឍមិនឈប់ឈរឡើយ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ កាន់តែរីកចម្រើនសម្បូរបែប

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងធ្វើការអភិវឌ្ឍមិនឈប់ឈរឡើយ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ កាន់តែរីកចម្រើនសម្បូរបែប។

ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-និយោជិត ចំនួន ១៨,០២៨នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៨ តុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «យើងមិនចង់បានត្រឹមតែប៉ុណ្ណឹងទេ ចង់បានក្មួយៗកាន់តែសម្បូរបែប ប្រាក់ខែគាត់កាន់តែកើនខ្ពស់ជាងឪពុក ម្តាយ លទ្ធភាពកាន់តែខ្ពស់ ។ អញ្ចឹងបានការអភិវឌ្ឍគឺនឹងធ្វើមិនឈប់ឈរ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋយើងកាន់តែរីកចម្រើនសម្បូរបែប ហើយជំនាន់បងប្អូន ជំនាន់កូនចៅបងប្អូនកាន់តែសម្បូរបែប»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា លទ្ធភាព និងសមត្ថភាពរបស់កម្មករ និយោជិត ឬកម្លាំងផលិតរបស់យើង ត្រូវបានលើកកម្ពស់ដោយអាចបង្កើនគុណភាពនៃការផលិតប្រកបដោយភាពទាក់ទាញ ដូចនេះ ទើបផលិតផលម៉ាកល្បីៗបានមកបណ្តាក់ទុនវិនិយោគ និងបង្កើតរោងចក្រ ដើម្បីផលិតទំនិញនាំចេញទៅក្រៅប្រទេស។ យើងមានធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ ស្ពាន ទឹក ភ្លើង និងការបង្កលក្ខណៈផ្សេងៗ ដែលធានាដល់ប្រក្រតីភាពនៃសង្វាក់ផលិតកម្ម និងអាចផលិតទៅតាមផែនការកំណត់ និងស្របតាមតម្រូវការ។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីអត្ថន័យនៃការអភិវឌ្ឍ និងទស្សនៈនៃការអភិវឌ្ឍ ដោយបានផ្តល់និយមន័យថា ការអភិវឌ្ឍ គឺជាការធ្វើឱ្យប្រជាជនមានបាន ហើយធ្វើឱ្យកន្លែងមួយមានតម្លៃកើនឡើង និងក្លាយជាទីតាំងដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនឱ្យបានកាន់តែច្រើនគ្នា។ ឧទាហរណ៍ជាក់ស្តែង ការបង្កើតផ្សារអ៊ីអន គឺបានកែប្រែដីទំហំ ១៧ ហិកតា ឱ្យក្លាយជាមូលដ្ឋានដែលបង្កើតបាននូវផលប្រយោជន៍ច្រើនសម្រាប់ប្រជាជន ជាពិសេសតាមរយៈឱកាសការងារ និងឱកាសទីផ្សារសម្រាប់អាជីវកម្មដ៏សម្បូរបែប។ សរុបមក ការអភិវឌ្ឍពិតប្រាកដ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺការខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីផ្តល់ផលប្រយោជន៍ ពង្រីកផលប្រយោជន៍ និងថែរក្សាផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា ចំនួន ១៧ លាននាក់ ដែលជាម្ចាស់អំណាច ៕

អត្ថបទដែលជាប់ទាក់ទង