**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo

កងទ័ពមួកខៀវចំនួន ៥៣នាក់ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅម៉ាលី

ភ្នំពេញ៖ កងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ចំនួន៥៣នាក់ នៅថ្ងៃទ២៧ ខែតុលា ឆ្នាំ២០២៣ បានធ្វើមាតុភូមិននិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយសម្រេចបាននូវជោគជ័យ នៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋម៉ាលី។

ពិធីនេះមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងអនុព័ន្ធយោធាប្រទេសជាមិត្តមួយចំនួនទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា បេសកកម្មរក្សាសន្តិភាព នៅក្នុងប្រទេសម៉ាលី (ហៅកាត់ MINUSMA) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខ អ.ស.ប តាមសេចក្តីសម្រេចលេខ២១០០ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ ក្នុងគោលបំណងដើម្បីគាំទ្រដំណើរការនយោបាយ និងអនុវត្តរាល់ភារកិច្ចពាក់ព័ន្ធនឹងសន្តិសុខនៅក្នុងប្រទេសម៉ាលី បេសកកម្មនេះត្រូវបានបង្កើតឡើងតាមការស្នើសុំផ្ដល់ការគាំទ្រដល់អាជ្ញាធរបណ្តោះអាសន្ន ដើម្បីស្ថិរភាពក្នុងប្រទេស និងការអនុវត្តផែនទីតម្រង់ទិសអន្តរកាលបេសកកម្ម MINUSMA មានការចូលរួមពីប្រទេសបរិច្ចាគកងកម្លាំងទាំងយោធា នគរបាល និងស៊ីវិលសរុបចំនួន ១៥,៧៧៩នាក់ មកពី៥៦ប្រទេស។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា ដោយផ្អែកលើស្នាដៃដែលកម្ពុជា ទទួលបាននៅក្នុងតំបន់ អ.ស.ប បានផ្តល់ទំនុកចិត្តស្នើសុំឱ្យកម្ពុជាបញ្ជូនមួយកងអនុសេនាធំវិស្វកម្ម ព្រលានយន្តហោះ និងមួយកងអនុសេនាធំកម្ទេចគ្រឿងផ្ទុះ ដើម្បីចូលរួមគាំទ្រដល់ដំណើរការសន្តិភាព ក្នុងប្រទេសម៉ាលី បេសកកម្មកន្លងមកកងយោធពលខេមរភូមិន្ទ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតលើផ្នែករក្សាសន្តិភាព អ.ស.ប តាម រយៈការបោះជំហានចូលទៅក្នុងទឹកដីប្រទេសម៉ាលី កាលពីខែកុម្ភៈ ឆ្នាំ២០១៤ បានបោះទីតាំងឈរជើងនៅចំនួន០៣តំបន់ធំៗ គឺ KIDAL, TESSALIT និង GAO ក្នុងបេសកកម្មនេះ គិតតាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ចូនកងកម្លាំងសរុបចំនួន ២,៧២៥នាក់ ក្នុងនោះមាននារីចំនួន ១៩៣នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា រយៈពេល ០៩ឆ្នាំមកនេះ កងវិស្វកម្មព្រលានយន្តហោះ បានបោះទីតាំងឈរជើងនៅក្នុងតំបន់ KIDAL និង TESSALI បានជួបស្ថានការណ៍អសន្តិសុខ បង្កឡើងដោយតួអង្គរដ្ឋ និងតួអង្គមិនមែនរដ្ឋ ដូចជាការប្រើប្រាស់គ្រឿងផ្ទុះកែច្នៃ ការបំពាក់គ្រាប់បែកអត្តឃាតលើរថយន្ត និងមនុស្ស ព្រមជាមួយអសន្តិសុខ បង្កឡើងដោយគ្រោះធម្មជាតិនានា ដូចជាព្យុះខ្សាច់សាហារ៉ា, ជំងឺឆ្លងផ្សេងៗ។

បើតាមអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា លោកអ្នកបានពាក់មួកខៀវដ៏ល្បីល្បាញ បំពាក់និមិត្តសញ្ញាអង្គការសហប្រជាជាតិ នៅលើឯកសណ្ឋាន និងចូលរួមអនុវត្តភារកិច្ចក្រោមទង់អង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិ សូមថ្លែងអំណរគុណចំពោះយុទ្ធជន យុទ្ធនារី រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានរួមចំណែកក្នុងបុព្វហេតុរួម ដើម្បីសម្រេចបាននូវសន្តិភាពនៅលើពិភពលោក និងសូមស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍មកកាន់ស្រុកកំណើត។

ជាមួយគ្នានេះដែរ លោក ចូសេប ស៊ូអ៊រ កោតសសើរសមាជិកនៃកងវិស្វកម្មលេខ៧២៩ ដែលបានចូលរួមនៅក្នុងប្រពៃណីទំនៀមទំលាប់កម្ពុជា ដែលមានភាពក្លាហាន និងមានមោទនភាពក្នុងបុព្វហេតុរក្សាសន្តិភាពអង្គការសហប្រជាជាតិជាមួយយោធិនកម្ពុជា ដែលបានបំពេញភារកិច្ចនៅតាមបណ្ដាប្រទេសជាច្រើន។ ការដាក់ពង្រាយស្ត្រី និងបុរសដែលមានភាពក្លាហានលះបង់ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គាំទ្រសន្តិភាព និងសន្តិសុខជាសកល គឺជាព្រឹត្តិការណ៍ដែលបង្ហាញនូវភាពម៉ឺងម៉ាត់ និងទន់ភ្លន់ជាដរាប។ ដំណើរមាតុភូមិនិវត្តន៍ដោយសុវត្ថិភាពនៃយុទ្ធជន និងយុទ្ធនារីទាំងអស់ក៏ទទួលបាននូវការអបអរសាទរ និងដឹងគុណយ៉ាងជ្រាលជ្រៅ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានកោតសសើរយ៉ាងខ្លាំងចំពោះភាពជោគជ័យ និងស្នាដៃដ៏ត្រចេះត្រចង់របស់កម្លាំងកងទ័ពមួកខៀវកម្ពុជា ដែលបានសម្រេចការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌សម្រាប់មនុស្សជាតិលើពិភពលោក។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូរហូតបិទបញ្ចប់សង្គ្រាមស៉ីវិល ធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព ៕

អត្ថបទដែលជាប់ទាក់ទង