**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

អ្វីខ្លះជារោគសញ្ញា នៃជំងឺប្រឺសបេះដូង?

សុខភាព៖ នៅក្នុងបេះដូងមនុស្សធម្មតាមានប្រឺស (Valves) ចំនួន៤ ។ ចំនួន២ នៅបេះដូងខាងឆ្វេង គឺប្រឺសមីត្រាល់ (Valve mitrale) និងប្រឺសសរសៃឈាមអាអក (Valve aortique)។ ចំនួន២ទៀត នៅបេះដូងខាងស្តាំ គឺប្រឺសទ្រីគុយស្ពិត (Valve triscupide) និងប្រឺសសរសៃឈាមសួត (Valve pulmonaire)។ ប្រឺសទាំង៤មានសារៈសំខាន់ណាស់នៅក្នុងការធានាលំហូរឈាមពីថតមួយទៅថតមួយ ឬពីថតមួយទៅសរសៃឈាមណាមួយ។

ជំងឺប្រឺសបេះដូង មានមូលហេតុបង្កច្រើនយ៉ាង ដែលក្នុងនោះមួយផ្នែកធំ គឺបណ្តាលមកពីជំងឺរលាកឈឺបំពង់ក (Angine de la gorge) ដែលបណ្តាលមកពីមេរោគឈ្មោះ ស្ត្រិបតូកូក (Streptocoque ẞ hémolytique de groupe A)។ ក្នុងកំឡុងនៃការព្យាបាលជំងឺឈឺបំពង់ក ដោយលេបថ្នាំផ្សះ (Antibiotiques) មិនបានត្រឹមត្រូវ និងគ្រប់ចំនួន អាចបង្កអោយកើតជាជំងឺប្រឺសបេះដូងទៅថ្ងៃក្រោយ (Valvulopathies rhumatismales)។ ក្រៅពីមូលហេតុនេះក៏អាចមានមេរោគផ្សេងៗទៀត ឬក៏ប្រឺសបេះដូងមនុស្សចាស់ ក៏អាចបង្កជាជំងឺប្រឺសបេះដូងដែរ (Endocardite, valve dégénérative…)។

រោគសញ្ញានៃជំងឺប្រឺសបេះដូង មានដូចជា
– ហត់ដង្ហក់ៈ ចាប់ពីការបញ្ចេញកំលាំងតិចតួច រហូតដល់កម្រិតធ្ងន់ (Dyspnée d’effort) ឬដេកសម្រាកក៏ហត់ (Orthopnée)
– ហើមសួត (Œdème aiguë du poumon)
– ហើមជើង (Œdème des membres inférieurs)
– ញ័រដើមទ្រូង (Palpitation)
– ថ្លើមរីក និងឈឺ (Hépatomégalie & Hépatalgie)

ការការពារកុំអោយកើតមានជំងឺប្រឺសបេះដូង គឺជាកត្តាចំបង។ ដូច្នេះសូមបងប្អូនត្រូវមានអនាម័យល្អ ហើយបើបងប្អូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនអញ្ជើញមករកសេវាពិគ្រោះជំងឺជាមួយក្រុមគ្រូពេទ្យឯកទេសជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

អត្ថបទដែលជាប់ទាក់ទង