អភិបាលខេត្តកណ្ដាល ណែនាំដល់គណៈកម្មការគ្រប់គ្រងទូក និងក្រុមកីឡាករ កីឡាការិនី ត្រូវគោរពឱ្យបានដាច់ខាតនូវបទបញ្ជា និងលក្ខន្តិកៈនៃការប្រកួត
ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មការគ្រប់គ្រងទូក និងក្រុមកីឡាករ កីឡាការិនី ចំណុះទូកដែលតៀមប្រកួតនាថ្ងៃស្អែកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់គណៈកម្មការគ្រប់គ្រងទូក និងក្រុមកីឡាករ កីឡាការិនី នូវចំណុចសំខាន់ៗដូចជា៖
-ត្រូវគោរពឱ្យបានដាច់ខាតនូវបទបញ្ជា និងលក្ខន្តិកៈនៃការប្រកួត ដែលកំណត់ដោយគណៈកម្មការរៀបចំពិធី។
-ត្រូវគោរព និងស្តាប់តាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងទូក។
-ត្រូវរក្សាសេចក្តីថ្លៃថ្នូរ កិត្តិយស សម្រាប់ខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ ដោយមិនប្រព្រឹត្តិជាដាច់ខាតអំពើណាដែលបង្កផលប៉ះពាល់ដល់អ្នកដទៃ សង្គម និង កម្មវិ ធី ទាំងមូល ។
-ត្រូវចូលរួមបង្ហាញនូវសារ សាមគ្គីភាព មិត្តភាពនៃកីឡា ដែលបាននាំមកនូវកិត្តិយសជូនខ្លួនឯងផ្ទាល់ សហគមន៍ និងជាកិត្តិយសរបស់អង្គភាពទាំងមូល។
-ត្រូវចូលរួមថែរក្សា សំអាត អនាម័យ បរិស្ថាន កន្លែងដែលបានស្នាក់នៅ៕