ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងចុះជួបសួរសុខទុក្ខ និងនាំយកព្រះអំណោយ ជូនប្រជារាស្ត្រក្រីក្រ ដែលរងគ្រោះដោយសារទឹកជំនន់ ស្ថិតនៅស្រុកកណ្តាលស្ទឹង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចុះជួបសួរសុខទុក្ខ និងនាំយកព្រះអំណោយ ជូនប្រជារាស្ត្រក្រីក្រ ដែលបានរងគ្រោះដោយសារទឹកជំនន់ ស្ថិតនៅ ភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។
ការយាងចុះជួបសួរសុខទុក្ខ និងនាំយកព្រះអំណោយនេះចំថ្ងៃដ៏ នក្ខត្តឫក្ស វិសេសវិសាលនៃព្រះរាជពិធីបុណ្យខួបទី១៩ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៃយើង៕