ប្រមុខរាជរដ្ឋាភិបាល ព្រមានចាត់វិធានការតឹងរ៉ឹងបំផុត ប្រសិនបើមានករណីប្រើប្រាស់អំណាចខុសច្បាប់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្រមានថានឹងចាត់វិធានការតឹងរ៉ឹងបំផុត ប្រសិនបើមានករណីប្រើប្រាស់អំណាចខុសច្បាប់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្នុងឱកាសអញ្ជើញសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន នាថ្ងៃទី៣០ ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «រដ្ឋបាលរាជធានីខេត្តត្រូវពង្រឹងភាពស្អាតស្អំរបស់ខ្លួន ជាពិសេសត្រូវចៀសវាងការប្រើប្រាស់អំណាចខុសច្បាប់ វាធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូន ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល នឹងចាត់វិធានការតឹងរ៉ឹងបំផុត ប្រសិនបើករណីនេះកើតមាន»។
លើសពីនេះសម្តេចធិបតី ក៏បានបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណា ជួយដល់រដ្ឋបាលរាជធានីខេត្ត ស្រុក ឃុំ សង្កាត់ ដើម្បីមានភាពលទ្ធភាព នៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរ ៕