**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកធនាគារ ARDB៖ រាជរដ្ឋាភិបាល ទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែមករា**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**មូលដ្ឋានសុខាភិបាលឯកជន កម្រិត១(CPA1) និងកម្រិត២ (CPA2) ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន ”**សត្វតុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង**ស្រ្តីជាប់ឃុំ និងស្រ្តីក្នុងឃុំទន្លេបិទ ជាមួយឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ សរុបជិត២០០នាក់ បានទទួលចំណេះដឹងស្តីពី “ការរួមគ្នាលុបបំបាត់ភាពរងហានីភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង”**ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

សម្ដេចធិបតី៖ អ្វីដែលកម្លាំងដោះមីនខិតខំកន្លងមកនេះ ពិតជាផ្ដល់នូវសុវត្ថិភាព សុភមង្គលដល់ពលរដ្ឋ រាប់លាននាក់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្វីដែលកងកម្លាំងប្រតិបត្តិករដោះមីនបានខិតខំកន្លងមកនេះ គឺពិតជាបានផ្ដល់នូវសុវត្ថិភាព សុភមង្គលដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ រាប់សែននាក់ រាប់លាននាក់ ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៣០ តុលា សម្ដេចធិបតី បានមានប្រសាសន៍ថា កំពង់ស្ពឺជាខេត្តទី១៣ ដែលត្រូវបានរំដោះមីនអស់រួចរាល់ នេះបានន័យថា សង្គ្រាមក៏ចប់ មីនក៏ត្រូវបានដោះចេញជាបន្តបន្ទាប់ ហើយកម្ពុជាក៏បានប្ដេជ្ញាចិត្ត មិនប្រើប្រាស់មីនទៀតនោះឡើយ ហើយឈានទៅដល់ការរួមគ្នា ដើម្បីដោះស្រាយបញ្ហាមីនជូនប្រជាពលរដ្ឋកាន់តែច្រើន។

សម្ដេចធិបតី បញ្ជាក់ថា «អ្វីដែលកងកម្លាំងប្រតិបត្តិករដោះមីនបានខិតខំកន្លងមកនេះ គឺពិតជាបានផ្ដល់នូវសុវត្ថិភាព សុភមង្គលដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ រាប់សែននាក់ រាប់លាននាក់ ក្នុងនោះគឺបានជួយប្រជាពលរដ្ឋឱ្យបានរួចផុតពីគ្រោះថ្នាក់ ស្លាប់ របួស ឬពិការ និងថែមទាំងរំដោះដីស្រែចម្ការឱ្យប្រជាពលរដ្ឋរាប់សែននាក់រាប់លាននាក់មានដីធ្វើកសិកម្មបានសុខស្រួល»។

សម្ដេចធិបតីថា ជាមោទនភាពរបស់កម្ពុជា គឺមិនត្រឹមតែការខិតខំរំដោះមីនក្នុងប្រទេសនោះទេ ថែមទាំងបានបញ្ជូនកម្លាំងដោះមីនចេញទៅជួយដោះមីននៅបណ្ដាប្រទេសជាច្រើនទៀត ក្រោមឆត្រអង្គការសហប្រជាជាតិ ក្នុងនោះក៏មានការចូលរួមរបស់កងកម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង