មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា អញ្ជើញចូលរួមវេទិកាអាស៊ីបូព៌ាលើកទី២១ នៅខេត្តយូណាន
ភ្នំពេញ៖ នៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ាននៃកម្ពុជា បានអញ្ជើញចូលរួមវេទិកាអាស៊ីបូព៌ាលើកទី២១ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
វេទិកានេះបានពិភាក្សា និងពិនិត្យលើកាលានុវត្តភាពដើម្បីការអភិវឌ្ឍ សន្តិភាព និងវិបុលភាពក្នុងតំបន់អាស៊ីបូព៌ា ដោយបានកំណត់របៀបវារៈចំនួនបី សម្រាប់ពិភាក្សា រួមមាន៖ (១). រួមគ្នាដើម្បីបង្កើតកាលានុវត្តភាពនៃការអភិវឌ្ឍថ្មី (២). ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដែលទើបកកើតថ្មី ដើម្បីជំរុញកំណើនក្នុងតំបន់ និង (៣). ការជំរុញភាពធន់នៃតំបន់ក្នុងការដោះស្រាយបញ្ហាប្រឈម៕