**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកធនាគារ ARDB៖ រាជរដ្ឋាភិបាល ទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែមករា**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**មូលដ្ឋានសុខាភិបាលឯកជន កម្រិត១(CPA1) និងកម្រិត២ (CPA2) ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន ”**សត្វតុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង**ស្រ្តីជាប់ឃុំ និងស្រ្តីក្នុងឃុំទន្លេបិទ ជាមួយឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ សរុបជិត២០០នាក់ បានទទួលចំណេះដឹងស្តីពី “ការរួមគ្នាលុបបំបាត់ភាពរងហានីភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង”**ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ផ្ដាំផ្ញើ ៣ចំណុច ដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងបាក់ឌុប នាពេលដ៏ខ្លីខាងមុខនេះ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គនាយករងរដ្ឋបាល និង ហិរញ្ញវត្ថុ បានផ្ដាំផ្ញើដល់សិស្សានុសិស្សដែលត្រូវប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ ចំនួន៣ចំណុច ដើម្បីជាសារពញ្ញាក់ស្មារតី និងបានត្រៀមទុកជាមុនសំរាប់ការប្រឡង។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា បានលើកទឹកចិត្ត និងផ្ដាំផ្ញើដល់សិស្សានុសិស្សដែលត្រូវប្រឡងបាក់ឌុប នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ទី១ សូមយកចិត្តទុកដាក់ចំពោះសុខភាព ញ៉ាំអាហារឱ្យបានគ្រប់គ្រាន់ អាហារដែលមានប្រយោជន៍សម្រាប់ សុខភាព កុំចូលគេងយប់ជ្រៅ និងកុំធ្វើដំណើរទៅណាឆ្ងាយ ធ្វើយ៉ាងណាឱ្យមានសុខភាពល្អ និងមាន សមាធិនៅក្នុងការប្រឡង ដើម្បីទទួលបានលទ្ធផលល្អ។ ទី២ ត្រូវតាមដានព័ត៌មានឱ្យជាប់ជាប្រចាំ មើលឈ្មោះ លេខរៀង មណ្ឌលប្រឡងឱ្យបានច្បាស់ ដើម្បីចៀសវាងការភាន់ច្រឡំ ខាតពេលវេលា។

«សូមឱ្យបងប្អូនបេក្ខជនទាំងអស់តាមដានព័ត៌មានដែលមានផ្សព្វផ្សាយជាប្រចាំ ដែលមាននៅ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអាចធ្វើឱ្យបេក្ខជនទាំងអស់ តាមដានដឹងអំពីព័ត៌មានលម្អិតទាក់ទងទៅនឹងការប្រឡង អ្វីដែលក្រសួងអនុញ្ញាតនៅក្នុងអំឡុងពេល ប្រឡង អ្វីដែលមិនអនុញ្ញាត ក៏ដូចជាដើម្បីឱ្យគាត់អាចដឹងព័ត៌មានថា តើពេលណាក្រសួងនឹងធ្វើការ បិទឈ្មោះបេក្ខជនជាលើកទី១ ពេលណាបិទជាលើកទី ២ ដើម្បីឱ្យគាត់អាចមើល ដើម្បីបញ្ជាក់អំពីភាព ជាបេក្ខជនរបស់គាត់នៅក្នុងការប្រឡង ក៏ដូចជាអាចដឹងច្បាស់ថា តើមណ្ឌលប្រឡងរបស់គាត់នៅឯណា បន្ទប់ប្រឡងនៅឯណា? ចៀសវាងថ្ងៃដល់ថ្ងៃប្រឡងគាត់ភ័យព្រួយបារម្ភធ្វើឱ្យគាត់អាចមកយឺត ឬក៏រក បន្ទប់មិនឃើញជាដើម»។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមទៀតថា ចំណុចទី៣ សូមឱ្យបេក្ខជនទាំងអស់ត្រៀមលក្ខណៈនៅក្នុងការប្រឡងឱ្យបានល្អ ដោយចំណាយពេលដែលនៅសេស សល់នេះ ដើម្បីរំលឹកមេរៀន ក៏ដូចជាហ្វឹកហាត់នៅក្នុងការឆ្លើយ និងស្វែងយល់អំពីវិញ្ញាសាចាស់ៗ ជាគន្លឹះ នៅក្នុងការធ្វើឱ្យការប្រឡងកាន់តែទទួលជោគជ័យនៅក្នុងពេលអនាគត។

សូមជម្រាបថា ក្រសួងអប់រំនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងបាក់ឌុបនៅតាមរាជធានី-ខេត្តចំនួនពីរ ដង គឺលើកទី១នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យបេក្ខជន បានពិនិត្យ និងរកមើលឈ្មោះតាម មណ្ឌលប្រឡង និងលើកទី២ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀតអំពី មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ៕

អត្ថបទដែលជាប់ទាក់ទង