ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក សម្រេចការសាងសង់បាន ៩៩% ហើយ
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯក សម្រេចបាន ៩៩% នៃគម្រោង។
ប្រភពបន្តថា ស្ថានីយ៍នេះ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន មានសមត្ថភាពចម្រោះទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុង១ថ្ងៃ៕