**ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ធ្វើបាតុកម្មតវ៉ា ប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់លោក Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet ចេញពីតំណែង**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥

ឧត្តមសេនីយ៍ទោ ដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ប្រចាំខែតុលា ឆ្នាំ២០២៣ លើកទិសដៅបន្ត

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ប្រចាំខែតុលា ឆ្នាំ២០២៣ លើកទិសដៅបន្ត និងផ្សព្វផ្សាយផែនការចាំបាច់មួយចំនួន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងដោយមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង លោកនាយការិយាល័យ អង្គភាព លោកអធិការនគរបាលក្រុង ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងការកោតសរសើរអំពីស្នាដៃរបស់កងកម្លាំងដែលចូលរួមយ៉ាងសកម្មធានាការពារបានល្អ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គម ក្នុងព្រឹត្តិការណ៍សំខាន់ៗនាពេលកន្លងមក និងទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទជាបន្តបន្ទាប់ និងថ្លែងអំណរគុណដល់កងកម្លាំងនគរបាលទូទាំងខេត្ត ដែលចូលរួមបំពេញភារកិច្ចប្រកបដោយការយកចិត្តទុកដាក់និងមានការទំនួលខុសត្រូវខ្ពស់។

ជាកិច្ចបន្ត ការអាននូវរបាយការណ៍ លទ្ធផលនៃកិច្ចប្រតិបត្តិការ ខែតុលា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត របស់លោកឧត្តមសេនីយ៍ត្រី អៀរ ប៑ុនធឿន ស្នងការរងទទួលផែនការងារសេនាធិការបានបញ្ចប់ ហើយមតិចូលរួមរបស់ លោកស្នងការរង លោកប្រធានការិយាល័យ លោកអធិការ លោកនាយប៉ុស្តិ៍រួចមក លោកឧត្តមសេនីយ៍ទោ ស្នងការ មានប្រសាសន៍បូកសរុប និងវាយតម្លៃលទ្ធផលការងាររយៈពេលកន្លងមក ចំពោះកិច្ចការមួយចំនួនដែលបំពេញហើយតែមិនទាន់បានល្អនិងមិនទាន់ពេលវេលា លោកក៏បានផ្ដល់អនុសាសន៍កែតម្រូវ ចែករំលែកបទពិសោធន៍ដើម្បីស្ថាបនាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង