**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន**អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស**ឯកឧត្តម វង្សី វិស្សុត ផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តពោធិ៍សាត់ ដែលមានសម្ព័ន្ធមេត្រីភាព ចំនួន៨២១នាក់**អ៊ីស្រាអែល បង្កើនការវាយប្រហារលើរដ្ឋធានី Damascus របស់ស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់**អឺរ៉ុប បែងចែកទឹកប្រាក់ ៣០០លានអឺរ៉ូ សម្រាប់គម្រោងលទ្ធកម្មការពារជាតិ ក្នុងចំណោមរដ្ឋជាសមាជិក**ក្រុមហ៊ុន Ford ត្រូវបានផាកពិន័យជាប្រាក់ ១៦៥លានដុល្លារ ជុំវិញការពន្យាពេលប្រមូលរថយន្តដែលមានបញ្ហាកាមេរ៉ាមើលក្រោយ**ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

រដ្ឋមន្ត្រី ថោ ជេដ្ឋា ណែនាំដល់​មន្ទីរ​ធនធានទឹកខេត្តកំពង់ស្ពឺ បន្ត​ចុះ​តាម​ដានស្ថានភាព​ទឹក​នៅតាមប្រព័ន្ធធារាសាស្ត្រ និងត្រូវត្រៀម​លក្ខណៈ​ឆ្លើយតប​ចំពោះ​​គ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម​ ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ​ និងមន្ត្រីបច្ចេកទេស បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត និងប្រព័ន្ធធារាសាស្ត្រ មួយចំនួន​ក្នុងភូមិសាស្ត្រខេត្តកំពង់​ស្ពឺ និងខេត្ត​កណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយតំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា តំណាងអង្គការJICA មន្ត្រីបច្ចេកទេស លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ​ ​បានចុះ​ពិនិត្យ​​ស្ថានភាព​ប្រព័ន្ធ​​ធារាសាស្ត្រ​រលាំងជ្រៃ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលស្ថិតក្នុងគម្រោងជួសជុលកែលម្អឡើងវិញ ក្រោម​​ជំនួយ​ហិរញ្ញប្បទាន​របស់រាជ​រដ្ឋាភិបាលជប៉ុន​ដែលគ្រោងនឹងបើកការដ្ឋានក្នុងឆ្នាំ២០២៤ ខាងមុខ មាន​ប្រឡាយមេខាងជើងប្រវែង១១គីឡូម៉ែត្រ​ និងប្រឡាយមេខាងត្បូងប្រវែង១២គីឡូម៉ែត្រ។

សូមជម្រាបថា​​ ទ្វារទឹក​រលាំងជ្រៃ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជា​សំណង់​ស្ទាក់បែង​ចែកទឹកទៅប្រឡាយមេខាងជើងប្រវែង​ ២០គីឡូម៉ែត្រ​ ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ​ និង​ខេត្ត​កណ្តាល​ មានផ្ទៃដីស្រោចស្រពប្រមាណ ៤​ ០០០ ហិកតា និងប្រឡាយមេខាងត្បូងប្រវែង​ ៤៥​គីឡូម៉ែត្រ​មានផ្ទៃដី​​ស្រោចស្រពប្រមាណជាង​ ១០​ ០០០ ហិកតា ស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តតាកែវ និង​មួយ​ផ្នែក​នៃ​ខេត្តកណ្តាល។​​

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ណែនាំដល់​មន្ទីរ​ធនធានទឹក និងឧតុនិយមខេត្ត​កំពង់ស្ពឺ​ឱ្យបន្ត​ចុះ​តាម​ដានស្ថានភាព​ទឹក​នៅតាមប្រព័ន្ធធារាសាស្ត្រ ដោយ​យក​ចិត្តទុកដាក់ខ្ពស់ក្នុងកា​រ​រក្សា​ទឹក​ស្តុកទុកក្នុងអាង​ និងត្រូវត្រៀម​លក្ខណៈ​ជានិច្ចក្នុងការឆ្លើយតប​ចំពោះ​​គ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត។

ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស​ បាន​បន្ត​ចុះ​ពិនិត្យស្ថានភាពទឹកនៅទំនប់៧មករា​ ក្នុងភូមិសាស្ត្រខេត្តកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង