**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»

លោកជំទាវ យក់ សម្បត្តិ អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការទប់ស្កាត់ការរាតត្បាតសកលណាមួយជាយថាហេតុ

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការទប់ស្កាត់ការរាតត្បាតសកលណាមួយជាយថាហេតុ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ រាជធានីភ្នំពេញ។

ក្នុងសិក្ខាសាលានេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពី ២០ស្ថាប័នចំណុះរាជរដ្ឋាភិបាល អង្គការសុខភាពពិភពលោក និងប្រតិភូសហភាពអឺរ៉ុប ដែលមានចំនួនសរុបប្រមាណ ៧០រូបរួមមាន៖ ១.ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ២.ក្រសួងពាណិជ្ជកម្ម, ៣.ក្រសួងធម្មការ និងសាសនា, ៤.ក្រសួងបរិស្ថាន, ៥.ក្រសួងព័ត៌មាន, ៦.ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ៧.ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ៨.ក្រសួងរ៉ែ និងថាមពល, ៩.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ១០.ក្រសួងអភិវឌ្ឍន៍ជនបទ, ១១.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ១២.ក្រសួងទេសចរណ៍, ១៣.ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ១៤.ក្រសួងអប់រំ យុវជននិងកីឡា, ១៥.ក្រសួងមហាផ្ទៃ, ១៦.ក្រសួងយុត្តិធម៌, ១៧.ក្រសួងការពារជាតិ, ១៨.អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម, ១៩.គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ២០.ថ្នាក់ដឹកនាំពីនាយកដ្ឋាន វិទ្យាស្ថាន សាកលវិទ្យាល័យ និងមជ្ឈមណ្ឌលជាតិក្រោមចំណុះឱ្យក្រសួងសុខាភិបាល។

សិក្ខាសាលានេះ មានគោលបំណងពង្រឹងការចូលរួមការអនុវត្តសមត្ថភាពស្នួលនៃនិយ័តកម្មសុខភាពអន្តរជាតិ និងផ្តល់នូវការយល់ដឹងពីតម្រូវការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ សម្រាប់វិធីសាស្រ្តរួម ពហុវិស័យ និងពហុជំនាញ ដើម្បីដោះស្រាយចន្លោះខ្វះខាត និងការសម្របសម្រួលជាមុនសម្រាប់ការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ និងសន្តិសុខសុខភាពសម្រាប់ពេលខាងមុខបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង