កម្ពុជា-បារាំង មានគោលបំណងពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវគុណភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
កិច្ចពិភាក្សាមានគោលបំណងពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវគុណភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ៕