**បុរសជាង ៤០នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទ ម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់ ជាច្រើនឆ្នាំ**ប្រសិនបើលោក ត្រាំ ដំឡើង​ពន្ធ​លើទំនិញ និងសេវាកម្មនាំចូលពីកាណាដា នោះរដ្ឋធានីអូតាវ៉ា នឹងចាត់វិធានការតបតវិញជាមួយវិធានការក្ដៅ**ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង នឹងបន្តសួរចម្លើយប្រធានាធិបតីព្យួរដំណែង លោក យូន ស៊ុកយ៉ុល**Google និង YouTube នឹងបរិច្ចាគថវិកា ១៥ពាន់លានដុល្លារ​ ដើម្បីគាំទ្រសហគមន៍ Los Angeles និងអ្នកបង្កើតមាតិកាដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ**ប្រមុខ WHO បង្ហាញការសាទរចំពោះការឈានដល់ កិច្ចព្រមព្រៀងលើបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងហាម៉ាស**អ៉ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្កាហ្សា**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំង ហើយស្ងួត ដែលបង្កជាភ្លើងឆេះព្រៃដ៏ធំចំនួនពីរ នៅទីក្រុង Los Angeles**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប**ប៉េកាំង នឹងប្រឹងប្រែង សង្រ្គោះជនជាតិចិន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃអំពើឆបោក**បទវិភាគ៖ប្រទេសទាំងពីរចិននិងអាមេរិកត្រូវរួមគ្នារ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំ ដើម្បីជំរុញ “ការផ្ដល់ជាប្រយោជន៍ដល់ពិភពលោក”**ទឹកកកនិងព្រិលក៏ជាភ្នំមាសភ្នំប្រាក់ដែរ**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់៖ សម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»**ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ណុប​ នរិន្ទ ណែនាំឲ្យក្រុមការងារបន្តសហការគ្នា​ លេីការងារ​ Hotline ឲ្យកាន់តែមានប្រសិទ្ធភាព​បន្ថែមទៀត**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ស្នើឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងកម្ពុជា- អ៊ីរ៉ង់ ឱ្យបានញឹកញ៉ាប់ ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ**ឧត្តមសេនីយ៍​ឯក​ ហោ​ សំអាត​ អញ្ជើញ​សំណេះសំណាលជាមួយក្រុមកីឡាករនៃក្លឹបបាល់ទាត់ឌីជីថល**គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចំនួន៣៩នាក់ ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងប័ណ្ណផ្សព្វផ្សាយក្នុងសហគមន៍»**ឯកឧត្តម ចាន់ សុធា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រប្រចាំប្រទេសពាក់កណ្តាលអាណត្តិ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤

ចាប់ខ្លួនមេបញ្ជាការរងប៉េអឹមខេត្តម្នាក់ និងមេប៉េអឹមស្រុកភ្នំស្រួច ជាមួយមន្ត្រីអាវុធហត្ថ៤រូបទៀតពាក់ព័ន្ធករណីគ្រឿងញៀន

 

ភ្នំពេញ៖ មេបញ្ជាការរងកងរាជអាវុធហត្ថលេខេតកំពង់ស្ពឺ លោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ និងលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថចំនួន៤រូបទៀតត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ សង្ស័យពាក់ព័ន្ធរឿងទទួលផលបទល្មើសគ្រឿងញៀន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកឧត្តមសេនីយ៍ត្រីអេង ហ៊ី អ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចតទៅ៖

១- កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន។ កម្លាំងជំនាញ ក៏បានធ្វើការពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺតាមនីតិវិធី ដោយរាយការណ៍ជូនឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។

២- នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ដដែល កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើសចំនួន០៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង៦រូប អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។
៣- តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង០៦រូបនេះ ពុំមានផ្ទុកសារធាតុញៀននោះទេ។

៤- មន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុងបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ “ការសម្ងាត់នៃការស៊ើបអង្កេត”។

៥- ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោក “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាពលរដ្ឋត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”៕

អត្ថបទដែលជាប់ទាក់ទង