នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័តធ្វើរដ្ឋបាលចំហក្នុងមូលដ្ឋានទាំងយប់ទាំងថ្ងៃ ដើម្បីការពារសន្តិសុខ បង្ការ ទប់ស្កាត់ កុំឱ្យមានបទល្មើសកើតឡើង
ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ចំណុះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបន្តចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យ ជាប្រចាំទាំងយប់ទាំងថ្ងៃ ដើម្បីការពារ បង្ការ ទប់ស្កាត់ កុំឱ្យកើតមានរាល់ល្មើសនានា ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាលកម្ពុជា ។
ជាមួយគ្នានោះ កម្លាំងនគរបាលខេត្តព្រៃវែង ក៏បានចុះសួរសុខទុក្ខ ក៏ដូចជាសួរនាំប្រជាពលរដ្ឋដល់ខ្នងផ្ទះ និងអាជីវករលក់ដូរក្នុងផ្សារ អំពីសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ពួកគាត់ផងដែរ៕