**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌ ជូនកុមារកំព្រា នៅសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ក្នុងស្រុកកណ្ដាលស្ទឹង

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិ បាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក-សមាជិកា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់លោកគ្រូ-អ្នកគ្រូ ចំនួន ១៦នាក់ និងកុមារកំព្រាចំនួន ១១៤នាក់ នៅសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង។

ថ្លែងក្នុងពិពីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខ និងសេចក្តីអាណិតស្រឡាញ់ពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ចំពោះកុមារកំព្រា បុគ្គលិក និងលោកគ្រូ-អ្នកគ្រូនៅក្នុងសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារទាំងមូលផងដែរ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ថា ក្នុងគោលបំណងជួយសម្រួលដល់ការរស់នៅ និងចិញ្ចឹមបីបាច់ថែរក្សា កុមារកំព្រា កុមារដែលត្រូវឪពុកម្ដាយបោះបងចោល ឬក្មេងដែលក្រីក្រជាដើម ឯកឧត្តមបានជួយឧបត្ថម្ភដល់សមាគមនេះក្នុងមួយឆ្នាំ ២ដង ហើយនេះគឺជាលើកទី២ ហើយ ដែលឯកឧត្តមបានជួយឧបត្ថម្ភដល់សមាគមនេះក្នុងឆ្នាំ ២០២៣។

ឯកឧត្តម បានកោតសរសើរដល់ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្រៀននៅក្នុងសមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារទាំងអស់ ដែលបានខិតខំបីបាច់ថែរក្សាកុមារកំព្រា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដែលធ្វើឱ្យការរស់ របស់ កុមារទាំងអស់នោះ កាន់តែប្រសើរឡើង ទទួលបានការសិក្សា និងចំណេះដឹង ជាពិសេសធ្វើឱ្យកុមារទាំងនោះមានសង្ឃឹមក្នុងការរស់ននៅក្នុងសង្គម។

សូមបញ្ចាក់ថា អំណោយដែល សាខាកាកបាទក្រហមកម្ពុជាខេត្ត បានឧបត្ថម្ភ ដល់សមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ រួមមាន៖ អង្ករ ១.០០០គីឡូក្រាម, មី ២០កេស, ត្រីខកំប៉ុង ១កេស, ទឹកត្រី ២០យួរ, ទឹកសុទ្ធ ២០កេស, ទឹកផ្លែឈើ ៥កេស, ទឹកដោះគោខាប់ ១កេស និងថវិកាចំនួន ៤.០០០.០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង