មន្ទីរទេសចរណ៍ខេត្ត សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីអបអរសាទរ ទិវាទេចរណ៍ពិភពលោកលើកទី៤៣ ឆ្នាំ២០២៣
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅបរិវេណសួនសម្តេចក្រឡាហោមវិមានឯករាជ្យ មន្ទីរទេសចរណ៍ខេត្ត សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីអបអរសាទរ ទិវាទេចរណ៍ពិភពលោកលើកទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” និងអបអរសាទរ “ទិវាពិភពលោកស្អាតលើកទី៦” ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពី គណៈអភិបាលខេត្ត, ប្រធានមន្ទីរ/អង្គភាព,មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ, ស.ស.យ.ក ខេត្ត, សមាជិកកាយរឹទ្ធខេត្ត, សិស្ស-និស្សិត, វិស័យឯកជន, និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្រោយបញ្ចប់ការប្រារព្ធពិធី ថ្នាក់ដឹកនាំខេត្ត និងអ្នកចូលរួមទាំងអស់ បានចូលរួមធ្វើពលកម្ម សម្អាតអនាម័យ បរិស្ថាន នៅក្នុងក្រុងផងដែរ៕