**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់

សម្តេច ម៉ែន សំអន៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងUNFPA រួមគ្នាដោះស្រាយបញ្ហាស្ត្រីដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការចូលរួមគាំទ្រស្រ្តីបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធទទួលបានរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល» ដែលរៀបចំដោយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងឧបត្ថម្ភថវិកា ដោយមូលនិធិទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីប្រជាជន នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ថ្លែងក្នុងអង្គសិក្ខាសាលា លោកស្រី សាន់ដ្រា បឺនក្លាវ (Sandra Bernklau) នាយិកាទីភ្នាក់ងារអង្គការសហ ប្រជាជាតិដើម្បី ប្រជាជនប្រចាំព្រះរាជាណាចក្រកម្ពុជា (UNFPA) បានលើកឡើងថា ស្ត្រីអាចទទួលបានសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសុខភាពមាតា ប្រកបដោយគុណភាព រួមទាំងផែនការគ្រួសារ។ លោកស្រីបានបន្តទៀតថា UNFPA មានកិត្តិយសក្នុងភាពជាដៃគូជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ (CWPD) ដើម្បីគាំទ្រដល់ស្ត្រីធ្វើការក្នុងសេវាកម្សាន្តឱ្យអាចចុះឈ្មោះនិងទទួលបានបេឡាជាតិរបបសន្តិសុខសង្គម/ និងប័ណ្ណសមធម៌សុខភាព ហើយ UNFPA ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ពិចារណាដំណើរការចុះឈ្មោះជាបន្តសម្រាប់ស្ត្រីបម្រើការងារនៅសេវាកម្សាន្ត និងមានហានិភ័យខ្ពស់នៅក្នុងប្រព័ន្ធ ប.ស.ស. និងការបន្តសុពលភាពនៃប័ណ្ណ ម.ស.ស ដល់ទៅបីឆ្នាំ ពោលគឺកើនឡើងពីមួយឆ្នាំនាពេលបច្ចុប្បន្ន ដូច្នេះវានឹងផ្តល់ស្ថេរភាពដល់ក្រុមដែលមានហានិភ័យនិងងាយរងគ្រោះខ្លាំង។

ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម ហួត ហៃ បានលើកឡើងអំពីការយកចិត្តទុក្ខដាក់របស់សាលារាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ស្តីពីការតម្រង់ទិសដល់មន្ទីរទេសចរណ៍ មន្ទីរផែនការ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរួមសហការគ្នាផ្ទៀងផ្ទាត់ ចុះស្រង់ទិន្នន័យ និងសុំបណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនដល់បុគ្គលិកបម្រើសេវាកម្សាន្តទវិស័យទេសចរណ៍, ស្នើឲ្យរដ្ឋបាលរដ្ឋបាលខណ្ឌទាំង ១៤ និងអង្គភាពពាក់ព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ម្ចាស់អាជីវកម្មសេវាកម្សាន្តទេសចរណ៍ ស្តីពីប្រយោជន៍ ម.ស.ស ដោយឥតគិតថ្លៃ ស្របតាមគោលការណ៍ស្ម័គ្រចិត្ត, ស្នើឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញត្រូវយកចិត្តទុក្ខដាក់ផ្តល់សេវាពិនិត្យសុខភាព តាមស្តង់ដារ បច្ចេកទេស ប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌, គ្រប់ស្ថាប័នរួមសហការគ្នាដោះស្រាយបញ្ហាប្រឈម សំណើរសំណូមពរចាំបាច់របស់នារីពីការប្រើប្រាស់សេវាមូលនិធិសមធម៌សុខាភិបាល និងជម្រុញការប្រើប្រាស់សេវានេះឲ្យបានពេញលេញ និងរៀបចំពិធីចែកប័ណ្ណជូនដល់បងប្អូនបម្រើការសេវាកម្សាន្តវិស័យទេសចរណ៍។

ថ្លែងក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ គឺសមស្របទៅនឹងគោលបំណង និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលជួបការលំបាកដោយមិនទុកនរណាម្នាក់ចោលដោយមិនបានដោះស្រាយឡើយ រួមទាំងស្ត្រី ដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

តាមរយៈសិក្ខាសាលានេះ យើងនឹងពង្រឹងនិងពង្រីកកិច្ចសហការ ជាមួយស្ថាប័ន ដៃគូរពាក់ព័ន្ធទាំងអស់ ក្នុងការជម្រុញ និងធ្វើឱ្យកាន់តែមានភាពងាយស្រួលដល់ស្ត្រីបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងការប្រើប្រាស់សេវានៅតាមទីតាំងផ្តល់ សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិភាពនិងគ្មានការរើងអើង។

សមាសភាពអ្នកចូលរួមថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមកពីក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងផែនការក្រសួងសង្គមកិច្ច ក្រសួងកិច្ចការនារី ក្រសួងទេសចរណ៍ ក្រសួងធម្មការនិងសាសនា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឍមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អភិបាលរងរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្រ្តីការិយាល័យស្រុកប្រតិបត្តិ ចៅសង្កាត់ តំណាងទីភ្នាក់ងារអង្គការសហ ប្រជាជាតិប្រចាំប្រទេសកម្ពុជា អង្គការ-សមាគមជាតិ អន្តរជាតិនិងស្រ្តីធ្វើការក្នុងសេវាកម្សាន្ត ប្រមាណជិត ២០០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង