មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសខ្មែរ ទទួលជួបអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម កែរ វិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសមពីលោក TANINAI ICHITOMO អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។
កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងកម្ពុជា និងជប៉ុន ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តច្បាប់អន្តរជាតិរបស់ប្រទេសទាំងពីរ ។