**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម

អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់របស់រដ្ឋបាលខេត្ត រួមមានការបូកសរុបការងារបុណ្យអុំទូកខេត្ត និងការត្រៀមរៀបចំបុណ្យេផេ្សងៗជាច្រើនទៀត នៅមុនដំណាច់ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់របស់រដ្ឋបាលខេត្តបាត់ដំបង រួមមានការបូកសរុបការងារបុណ្យអុំទូកខេត្ត និងការត្រៀមរៀបចំបុណ្យផេ្សងៗជាច្រើនទៀត នៅមុនដំណាច់ឆ្នាំ២០២៣នេះ នៅសាលប្រជុំអគារE នៃសាលាខេត្ត។

ឯកឧត្តម សុខ លូ អភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាល និងថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព ដែលបានចូលរួមយ៉ាងពេញទំហឹង ជួយដល់ដំណើរការក្នុងការរៀបចំពិធីបុណ្យអុំទូកខេត្តបាត់ដំបងឱ្យមានដំណើរការរលូន ពោពេញដោយភាពសប្បាយរីករាយ អធិកអធម និងទទួលនូវភាពជោគជ័យគួរជាទីមោទនៈ បើទោះបីជាមានកង្វះខាតខ្លះៗក៏ដោយ ប៉ុន្តែសង្ឃឹមថាឆ្នាំក្រោយនឹងកែប្រែ និងបំពេញនូវការខ្វះចន្លោះដើម្បីឱ្យពិធីនេះកាន់តែមានភាពប្រសើរឡើង។

បន្ទាប់ពីពិភាក្សាលទ្ធផលក្រោយរៀបចំពិធីបុណ្យអុំទូករួចមក ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា រដ្ឋបាលខេត្តនឹងរៀបចំបុណ្យឯករាជ្យជាតិ នៅនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដូច្នេះស្នើឲ្យមន្ត្រីរាជការតាមមន្ទីរ អង្គភាព កងកម្លាំងនិមួយៗត្រៀមខ្លួន និងឯកសណ្ឋានក្នុងការចូលរួមក្នុងកម្មវិធីនេះផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំពិធីដាល់អំបុក និងអកអំបុកដែលប្រារព្ធធ្វើនៅក្នុងក្រុងបាត់ដំបង ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកចូលរួមទស្សនាស្វែងយល់ពី ប្រពៃណី វប្បធម៌ និងដំណើរការក្នុងការដាល់អំបុករបស់ប្រជាជនខ្មែរយើងតាំងពីបុរាណកាល និងដើម្បីស្រស់ស្រូបព្រមទាំងភ្លក់រសជាតិនៃអំបុកស្រូវថ្មីក្នុងខេត្តបាត់ដំបងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង