**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង កងពលធំអន្តរាគមន៍លេខ៣ ប្រមាណ ២៥០នាក់ ស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ

ភ្នំពេញ៖ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង កងពលធំអន្តរាគមន៍លេខ៣ ប្រមាណ ២៥០នាក់ ស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ (១៩៥៣-២០២៣) ។

ពិធីនេះធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ និងវត្តមាន ឯកឧត្តម វេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំង ប្រតិភូអមដំណើរ និងក្រុមមន្ត្រីជំនាញសុខាភិបាល ខេត្តព្រះវិហារ ព្រមទាំង ឯឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ ។

ក្នុងនាម ឯកឧត្ដម មេបញ្ជាការ កងពលធំ នាយ-ពលទាហាន សូមសម្តែងនូវមនោសញ្ចេតនារំភើបរីករាយឥតឧបមា នៅក្នុងពិធីបរិច្ចាគឈាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ អង្គភាពបានរៀបចំ នាយ-ពលទាហានស្ម័គ្រចិត្តបរិច្ចាគឈាម មកពីបណ្តាការិយាល័យ កងឯកភាព និងវរសេនាតូច ចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ សរុបចំនួន ២៥០នាក់ (គ្រប់ចំនួនតាមការស្នើសុំ) និងបានត្រៀមកម្លាំងបម្រុងមួយចំនួនផ្សេងទៀត ក្នុងករណីចាំបាច់ជាក់ស្តែងណាមួយ ។ អង្គភាពក៍បានរៀបចំចាត់តាំងក្រុមគ្រូពេទ្យ របស់ទីបញ្ជាការកងពលធំ ១ក្រុម ចំនួន១០រូប ដើម្បីសហការនិងជួយសម្របសម្រួលរាល់ការងារចាំបាច់នានា ជាមួយមន្ត្រីជំនាញសុខាភិបាលខេត្ត ក្នុងពេលប្រារព្ធពិធីបរិច្ចាគឈាមនេះ រហូតដល់បញ្ចប់ផងដែរ។

ក្នុងនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខ ដល់នាយ និងពលទាហាន និងកោតសរសើរយ៉ាងក្រៃលែង ចំពោះវីរភាពអង់អាចក្លាហាន របស់នាយទាហាន នាយទាហានរង និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ និងកងតូចអន្តរាគមន៍ចំណុះទាំង៣ ដែលបានបូជាអាយុជីវិត សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ជាតិ សាសនា ព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបំផុតក្នុងថ្ងៃនេះ ឯកឧត្ដម មេបញ្ជាការ មេបញ្ជាការរង នាយ-ពលទាហាន កងពលធំអន្តរាគមន៍លេខ៣ បានស្ម័គ្រចិត្តបរិច្ចាគឈាមស្រស់សម្រាប់ជួយសង្គ្រោះដល់ប្រជាជនគ្រប់រូប គ្រប់មជ្ឍដ្ឋាន គ្រប់ឋានៈ វណ្ណៈ មិនប្រកាន់ពូជសាសន៍ ដោយក្តីស្រឡាញ់ពេញបេះដូង។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក៍រួមចំណែកស្ម័គ្រចិត្ត បរិច្ចាគឈាមជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ(១៩៥៣-២០២៣)ដោយក្តីស្រឡាញ់ពេញបេះដូង របស់ឯកឧត្តមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង