រដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់នាយកដ្ឋានអធិការកិច្ចទី១ នាយកដ្ឋានអធិការកិច្ចទី២ និងនាយកដ្ឋានអធិការកិច្ចទី៣ នៃអគ្គនាយកដ្ឋានអធិការកិច្ច
ភ្នំពេញ៖ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីស្តាប់របាយការណ៍ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារ របស់នាយកដ្ឋានអធិការកិច្ចទី១ នាយកដ្ឋានអធិការកិច្ចទី២ និងនាយកដ្ឋានអធិការកិច្ចទី៣ នៃអគ្គនាយកដ្ឋានអធិការកិច្ចក្រសួងអធិការកិច្ច នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាទីស្តីការក្រសួងអធិការកិច្ច។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក និងឯកឧត្តម លោក លោកស្រី ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីរាជការទាំងអស់ នៅក្នុងនាយកដ្ឋានអធិការកិច្ចទី១ នាយកដ្ឋានអធិការកិច្ចទី២ និងនាយកដ្ឋានអធិការកិច្ចទី៣ នៃអគ្គនាយកដ្ឋានអធិការកិច្ច សរុបចំនួន ១៣០រូប៕