**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំ ស្ដីពីការពិនិត្យវឌ្ឍនភាព និងយុទ្ធសាស្ត្រពង្រីកការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ ស្ដីពីយុទ្ធសាស្ត្រពង្រីកការអនុវត្តញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះប្រព្រឹត្តឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តកន្លងមក និងពិភាក្សាអំពីយុទ្ធសាស្ត្រនៃការពង្រីកការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូងនាពេលអនាគត។

កិច្ចប្រជុំនេះបានផ្ដោតពិភាក្សាសំខាន់លើលទ្ធផលសកម្មភាព និងផែនការយុទ្ធសាស្ត្របន្តរួមមាន៖
១.កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង៖ ថ្នាក់ទី១ ទី២ និងទី៣
២.កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង
៣.ការដាក់បញ្ចូលទៅក្នុងកម្មវិធីបណ្ដុះបណ្ដាលគ្រូនៅសាលាគរុកោសល្យ
៤.កម្មវិធីប្រឹក្សាគរុកោសល្យ៖ ការជ្រើសរើស និងបណ្ដុះបណ្ដាល ការចុះផ្ដល់ប្រឹក្សាគរុកោសល្យ
៥.យុទ្ធសាស្ត្រពង្រីកការអនុវត្ត៖ បណ្ដុះបណ្ដាល និងបំប៉នឡើងវិញគ្រូបង្រៀនកម្រិតថ្នាក់ដំបូង
៦.ផែនទី និងតម្រូវការថវិកា។

បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តកម្មវិធីអំណានថ្នាក់ដំបូងនៅគ្រប់សាលាបឋមសិក្សាទាំងអស់ក្នុងខេត្តចំនួន ១៩រួមមាន៖ ខេត្តកំពង់ធំ កំពត កែប (ឧបត្ថម្ភដោយUSAIDតាមរយៈACR/RTI) និងខេត្តសៀមរាបក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ (ឧបត្ថម្ភដោយGPE3តាមរយៈអង្គការUNESCO) ព្រះសីហនុ កោះកុង ប៉ៃលិន បន្ទាយមានជ័យ កំពង់ស្ពឺ រតនគិរី ពោធិ៍សាត់ និងមណ្ឌលគិរី (ឧបត្ថម្ភដោយមូលនិធិភាពជាដៃគូសម្រាប់ការអភិវឌ្ឍសមត្ថភាពវិស័យអប់រំ CDPF) ព្រៃវែង និងស្វាយរៀង និងអនុវត្តសាកល្បងថ្នាក់ទី៣ ចំនួន៣ ស្រុកនៅខេត្តកំពង់ឆ្នាំង (គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា PEA/RTI)។ចំពោះការអនុវត្តកញ្ចប់សម្ភារៈគណិតវិទ្យា ថ្នាក់ដំបូងថ្នាក់ទី១ នៅខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ (ឧបត្ថម្ភដោយGPE3តាមរយៈអង្គការUNESCO) និងថ្នាក់ទី២ (ឧបត្ថម្ភដោយអង្គការUNICEF) ខេត្តកំពង់ធំ កំពត កែប (ឧបត្ថម្ភដោយគម្រោងSMILE/VVOB) ៕

អត្ថបទដែលជាប់ទាក់ទង