**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម

អភិបាលខេត្តស្វាយរៀង អនុញ្ញាតឲ្យ ប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រសម្ព័ន្ធក្រុមហ៊ុនថាញ់ថាញ់កុង នៃប្រទេសវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក ផាន មិញថាញ់ ប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រសម្ព័ន្ធក្រុមហ៊ុនថាញ់ថាញ់កុង នៃប្រទេសវៀតណាម និងប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត។

អញ្ជើញចូលរួមក្នុងជំនួបនេះដែរមានឯកឧត្ដមអភិបាលរងខេត្តស្វាយរៀង លោកនាយកមន្ទីរការបរទេសខេត្តតៃនិញ លោកអគ្គនាយកក្រុមហ៊ុនថាញ់ថាញ់កុង-បៀនហ្វា និងប្រតិភូសម្ព័ន្ធក្រុមហ៊ុនថាញ់ថាញ់កុង លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ តំបន់ព្រំដែនព្រៃតាអី និងខ្សែដែក និងលោកនាយក នាយករងទីចាត់ការ រដ្ឋបាលសាលាខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោក ផាន មិញថាញ់ ប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រសម្ព័ន្ធក្រុមហ៊ុនថាញ់ថាញ់កុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមអភិបាលខេត្ត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារនាពេលនេះ ហើយឆ្លៀតក្នុងឱកាសនេះ ក្នុងនាមតំណាងឲ្យក្រុមហ៊ុន លោកសូមចូលរួមអបអរសាទរឯកឧត្ដមអភិបាលខេត្ត ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តស្វាយរៀង និងសូមគោរពជូនពរឯកឧត្ដមអភិបាលខេត្ត ទទួលបានជោគជ័យក្នុងភារកិច្ចការងារ ដឹកនាំអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើន និងបង្កើនចំណងកិច្ចសហប្រតិបត្តិការរវាង ខេត្តស្វាយរៀង និងខេត្តតៃនិញ ក្រុមហ៊ុន ឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ ក្នុងនាមតំណាងក្រុមហ៊ុន លោកក៏សូមយកឱកាសនេះ សម្ដែងនូវការអរគុណចំពោះអាជ្ញាធរ និងគ្រប់អង្គភាពពាក់ព័ន្ធរបស់ខេត្តស្វាយរៀង ជាពិសេសឯកឧត្ដមអភិបាលខេត្ត កន្លងមកតែងតែគាំទ្រ ជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលចំពោះសកម្មភាព សហការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងទឹកដីនៃខេត្តស្វាយរៀង ដែលការគាំទ្រនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនបានដំណើរការដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមនេះ លោកក៏សូមស្នើឯកឧត្ដមអភិបាលខេត្ត ក៏ដូចជាអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ បន្តជួយសម្របសម្រួល និងគាំទ្របន្ថែមទៀតដល់សកម្មភាពរបស់ក្រុមហ៊ុននាពេលខាងមុខ ជាពិសេសនៅក្នុងរដូវប្រមូលផលអំពៅ ដែលក្រុមហ៊ុនក៏ដូចជាសហគ្រាសវៀតណាម បានសហការជាមួយនឹងក្រុមហ៊ុន អាជីវករកម្ពុជាធ្វើការដាំដុះនៅតាមបណ្ដោយព្រំដែនក្នុង ភូមិសាស្ត្រស្រុករមាសហែក រំដួល និងស្រុកស្វាយទាប នៃខេត្តស្វាយរៀង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍យ៉ាង កក់ក្ដៅចំពោះគណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុនថាញ់ថាញ់កុង និងមន្ទីរការបរទេសខេត្តតៃនិញ ដែលបានអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្ដមនាឱកាសនេះ និង ក៏សូមចូលរួមអបអរសាទរចំពោះលទ្ធផលដ៏វិជ្ជមានរបស់ក្រុមហ៊ុនក្នុងសកម្មភាពសហការវិនិយោគក្នុងខេត្តស្វាយរៀងកន្លងមកនេះ ដែលភាពជោគជ័យរបស់ក្រុមហ៊ុន ក៏ជាជោគជ័យរបស់ខេត្តស្វាយរៀងផងដែរ ដោយភាពល្អប្រសើរនេះបានចូលរួមចំណែកជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានតាមរយៈចំណូលទទួលបានពីការបម្រើការងារផ្សេងៗ ហើយជាពិសេសនោះ នេះគឺជាផ្នែកមួយក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិរវាងភាគីទាំងពីរ ស្របទៅនឹងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា-វៀតណាម ក៏ដូចជាខ្លឹមសារនៃកំណត់ហេតុកិច្ចសហប្រតិបត្តិការដែល ខេត្តទាំងពីរស្វាយរៀង-តៃនិញ បានផ្សារភ្ជាប់ និងរួមគ្នាអនុវត្តកន្លងមកលើគ្រប់វិស័យ។

ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនិយាយ ជារួម និងរវាងខេត្តទាំងពីរស្វាយរៀង-តៃនិញ និយាយដោយឡែក គឺមានទំនាក់ទំនង សហប្រតិបត្តិការល្អប្រសើរណាស់ ដែលទំនាក់ទំនងនេះ គឺបានផ្ដល់នូវអត្ថប្រយោជន៍ ជាច្រើនសម្រាប់កិច្ចអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ និងខេត្តទាំងពីរ ហើយផលដែលកើត ចេញពីការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងទឹកដីនៃខេត្តស្វាយរៀងគឺជាសក្ខីភាពស្រាប់។

ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្ដមនៅតែ បន្តសហការគាំទ្រ និងជួយសម្របសម្រួល បង្កលក្ខណៈងាយស្រួល ដោយមិនមានការ ប្រែប្រួលឬផ្លាស់ប្ដូរនោះទេ ចំពោះគ្រប់សកម្មភាពវិនិយោគទាំងអស់ គឺឯកឧត្ដមស្វាគមន៍ ជានិច្ចរួមទាំងគម្រោងនានារបស់សម្ព័ន្ធក្រុមហ៊ុនថាញ់ថាញ់កុងដែលបានលើកឡើង។ តាមរយៈមូលដ្ឋានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរកន្លងមក ឯកឧត្ដមអភិបាលខេត្ត ក៏មានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុននឹងពិនិត្យលទ្ធភាព ពិពិធកម្មក្នុងការវិនិយោគទៅលើវិស័យផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀងជាក់ជាមិនខាន។ឆ្លើយតបនឹងការលើកឡើងរបស់ឯកឧត្ដមអភិបាលខេត្ត លោក ផាន មិញថាញ់ បានសម្ដែងនូវការអរគុណជាថ្មីម្ដងទៀត ហើយជាការពិតណាស់ទៅថ្ងៃខាងមុខ ក្រុមហ៊ុននឹងពិនិត្យលទ្ធភាពក្នុងការវិនិយោគបន្ថែមទៅលើវិស័យផ្សេងៗទៀតនៅក្នុងខេត្តស្វាយរៀង និងសូមចាត់ទុកជាចំណុចអាទិភាពផងដែរ។

ជាចុងបញ្ចប់ភាគីទាំងពីរបានធ្វើផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមកប្រកបដោយភាពស្និទ្ធស្នាល និងភាតរភាព ៕

អត្ថបទដែលជាប់ទាក់ទង