**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

អភិបាលខេត្តបាត់ដំបង ជំរុញដល់មាតាបិតា អាណាព្យាបាល ត្រូវតែបន្តណែនាំដល់កូនចៅរបស់ខ្លួន ឱ្យយល់ច្បាស់ពីបញ្ហា និងផលវិបាករបស់គ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង ៥បន្ទប់ និងអណ្ដូងទឹក២ ស្ថិតនៅក្នុងសាលាបឋមសិក្សាទួលថ្ងាន់ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជាអំណោយរបស់លោក GENICHI SHIMIZU និងក្រុមគ្រួសារមកពីប្រទេសជប៉ុន។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវអំណរគុណ និងកោតសរសើរដល់លោក GENICHI SHIMIZU និងក្រុមគ្រួសារ ដែលបានចំណាយថវិកា និងធនធានដ៏មានតម្លៃរបស់ខ្លួន ក្នុងការចូលរួមកសាងសាលារៀននៅឯប្រទេសកម្ពុជា និងស្ថិតនៅក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោល ដែលនេះបានបង្ហាញអំពីទឹកចិត្តសប្បុរស និងការស្រឡាញ់មកលើប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សាលារៀនឱ្យកាន់តែនៅជិតប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ ដាច់ស្រយាល មានឱកាសបញ្ជូនកូនៗសិក្សារៀនសូត្របានផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មាតាបិតា អាណាព្យាបាល ត្រូវតែបន្តណែនាំដល់កូនចៅរបស់ខ្លួន ឱ្យយល់ច្បាស់ពីបញ្ហាគ្រឿងញៀន និងផលវិបាករបស់គ្រឿងញៀន ដែលជាបញ្ហាប្រឈមខ្លាំងជាងគេនៅក្នុងសង្គម ក្នុងនោះត្រូវបញ្រ្ជៀបការយល់ដឹងអំពីច្បាប់ចរាចរណ៍ ដល់សិស្សានុសិស្ស កូន ចៅទាំងអស់ឱ្យយល់ច្បាស់ពីបញ្ហាចរាចរណ៍ ផលប៉ះពាល់ក្រោយពេលជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ឯកឧត្តមក៏បានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស ត្រូវតែធ្វើយ៉ាងណារៀបចំបរិស្ថានជុំវិញសាលារៀន ផ្ទះឱ្យបានស្អាតជាប្រចាំ គ្មានសំរាម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងត្រូវដាំដើមឈើ បន្លែ ផ្លែឈើនៅលើដីដែលខ្លួនទំនេរ ដើម្បីដោះស្រាយជីវភាពបានមួយកម្រិតពេលទទួលបានផ្លែផ្កា យើងអាចយកលក់ ឬបរិភោគបានដោយមិនព្រួយបារម្ភបញ្ហាការប្រើប្រាស់ជីគីមីឡើយ ៕

អត្ថបទដែលជាប់ទាក់ទង