ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងក្នុងខេត្តបាត់ដំបង
ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងក្នុងខេត្តបាត់ដំបង ។
ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត ជាច្រើនរូប៕