បណ្ឌិត យង់ ពៅ ជួបពិភាក្សាការងារ និងដោះដូរទស្សនៈជាមួយលោក Jigar Bhatt មន្ត្រីផ្នែកនយោបាយ និងសេដ្ឋកិច្ចនៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍លោក Jigar Bhatt មន្ត្រីផ្នែកនយោបាយ និងសេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក្នុងឱកាសដែលលោក Jigar Bhatt អញ្ជើញមកធ្វើទស្សនកិច្ច និងជួបពិភាក្សាការងារនៅរាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ និងលោក Jigar Bhatt ក៏បានជជែកពិភាក្សា និងដោះដូរទស្សនៈយល់ឃើញ ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ទំនាក់ទំនរវាងមហាអំណាច និងបញ្ហាតំបន់មួយចំនួនផងដែរ៕