សម្តេចធិបតី៖ កម្ពុជាត្រូវធានាការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ដើម្បីបង្កើនការទាក់ទាញការវិនិយោគរបស់បរទេសធំៗ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាត្រូវធានាការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ធនធានមនុស្ស និងរក្សាសុខសន្ដិភាព ដើម្បីបង្កើនការទាក់ទាញការវិនិយោគរបស់បរទេសធំៗ។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវតម្រង់ទិស និងបង្កើនការបណ្តុះបណ្តាលធនធានមនុស្ស ដែលឆ្លើយបតបទៅនឹងតម្រូវការទីផ្សារការងារ ៕