**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។

អភិបាលខេត្តព្រះសីហនុ ណែនាំដល់ក្រុង ស្រុក បន្តផ្សព្វផ្សាយឱ្យប្រជានេសាទមកចុះបញ្ជីទូកនេសាទឱ្យបានមុនបំណាច់ឆ្នាំ២០២៣ ដោយរដ្ឋបាលខេត្តនឹងជួយសម្រួលនៃការបញ្ចុះតម្លៃសេវារហូត ៥០ភាគរយ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង៥ លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជំរុញការចុះបញ្ជីនាវានេសាទ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបន្តលើកទឹកចិត្តប្រជានេសាទឱ្យមកស្នើសុំចុះបញ្ជីនាវា ឬទូកនេសាទរបស់ខ្លួនឱ្យបានគ្រប់គ្នាឱ្យបានមុនដំណាច់ឆ្នាំនេះ។

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកការងារកសិកម្មរុក្ខាប្រមាញ់ និងនេសាទព្រះសីហនុ បានរាយការណ៍ ស្តីពីវឌ្ឍនភាពការងារជំរុញការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) ក្នុងខេត្តព្រះសីហនុ សំដៅលុបបំបាត់ការនេសាទខុសច្បាប់ គ្មានការអនុញ្ញាត និងគ្មានរបាយការណ៍ដែលត្រូវបានសហភាពអ៊ឺរ៉ុប បានដាក់កម្ពុជាក្នុងបញ្ជីកាតក្រហម និងដើម្បីរក្សាបាននូវធនធានធម្មជាតិ។

លោកអភិបាលរងខេត្ត បានបន្តថា ខេត្តព្រះសីហនុមានទូកនេសាទសរុបចំនួន ២៥២៣គ្រឿង ក្នុងនោះ នាវានេសាទដែលបានចុះបញ្ជីមានចំនួន ៤៨៨គ្រឿងបានចុះបញ្ជីរួចមុនពេលយុទ្ធនាការជំរុញការចុះបញ្ជី ហើយគិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តបានទទួលសេវាចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូកនេសាទ សរុបចំនួន ៣៣៧គ្រឿង និងប្រមូលចំណូលសរុបបានចំនួន ២៧.៥៥០.០០០រៀល ជាមួយនឹងសម្របសម្រួល លើកទឹកចិត្ត និងបញ្ចុះតម្លៃ ៥០ភាគរយ នៃតម្លៃសេវាសរុប។

ក្នុងឱកាសនោះដែរ ដើម្បីបន្តជំរុញការចុះបញ្ជីទូកនេសាទ និងដោះស្រាយបញ្ហាប្រឈម ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុង ស្រុក សូមបន្តផ្សព្វផ្សាយលើកទឹកចិត្តឱ្យប្រជានេសាទមកទទួលសេវាការសុំចុះបញ្ជីទូកនេសាទឱ្យបានមុនបំណាច់ឆ្នាំ២០២៣ ដោយរដ្ឋបាលខេត្តនឹងជួយសម្រួលនៃការបញ្ចុះតម្លៃសេវារហូត ៥០ភាគរយ ហើយក្រោយពីឆ្នាំ២០២៣ អ្នកដែលមិនបានមកចុះបញ្ជីនឹងមិនត្រូវបានអនុញ្ញាតឱ្យនេសាទក្នុងលម្ហសមុទ្រនៃដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តព្រះសីហនុឡើយ វាធ្វើឱ្យប៉ះពាល់គុណតម្លៃរបស់ជាតិ។ ក្នុងករណីបានមកស្នើសុំសេវាចុះបញ្ជីហើយ ប៉ុន្តែមិនទាន់បានទទួលប័ណ្ណសម្គាល់ទូកនេសាទ ឱ្យតែមានបង្កាន់ដៃទទួលពាក្យ និងបង្កាន់ដៃបង់ប្រាក់របស់អង្គភាពច្រកចេញចូលតែមួយដែលបញ្ជាក់ថាបានស្នើសុំសេវារួចហើយនោះ រដ្ឋបាលខេត្តអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទក្នុងដែនសមុទ្រជាធម្មតា រួចរង់ចាំទទួលប័ណ្ណសម្គាល់ទូកនេសាទតាមក្រោយ។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ជួយសម្របសម្រួល ការធ្វើអត្តសញ្ញាណកម្មរបស់ម្ចាស់នាវានេសាទ ដើម្បីមានភាពងាយស្រួលមកបំពេញបែបបទចុះបញ្ជីបានលឿនឆាប់ ដើម្បីគាំទ្រប្រជានេសាទរបស់យើងឱ្យមានភាពងាយស្រួលក្នុងការទទួលបានលិខិតអនុញ្ញាតសម្រាប់ការធ្វើនេសាទ។ ចំពោះទាក់ទងនឹងការចុះបញ្ជីនាវានេសាទពួកគាត់ទទួលបានសិទ្ធិក្នុងការធ្វើនេសាទ ដូច្នេះអ្នកដែលមានការពាក់ព័ន្ធទាំងអស់ត្រូវបន្តការខិតខំប្រមូលផ្តុំស្មារតីទទួលខុសលើកទឹកចិត្ត ជំរុញចលនាធ្វើយ៉ាងណាឱ្យប្រជានេសាទរបស់យើងមកស្នើសុំការចុះបញ្ជីទូកនេសាទរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា ដើម្បីពួកគាត់ទទួលបានសិទ្ធក្នុងការធ្វើនេសាទក្នុងដែនសមុទ្ររបស់យើងដោយស្របច្បាប់។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា យើងគ្រោងនឹងចុះទៅធ្វើការជួបជាមួយបងប្អូនប្រជានេសាទ ក៏ប៉ុន្តែដោយសារតែកត្តាពេលវេលា យើងមិនទាន់មានពេលទៅជួបពួកគាត់ យើងនឹងព្យាយាមរកពេលវេលាណាមួយសមស្រប ដើម្បីទៅជួបបងប្អូនប្រជានេសាទ ដើម្បីឈ្វេងយល់អំពីសុខទុក និងកង្វល់របស់ពួកគាត់ ថាតើមានបញ្ហាអ្វី រឿងអ្វី ក្នុងនាមយើងជាអាជ្ញាធរត្រូវចូលរួមចំណែកលើកទឹកចិត្តឱ្យបងប្អូនប្រជានេសាទរបស់យើងមានលទ្ធភាពចេញទៅធ្វើនេសាទដោយស្របច្បាប់ ទទួលបានផលនេសាទយកមកចិញ្ចឹមក្រុមគ្រួសារ បង្កើនជីវភាពគ្រួសាររបស់ពួកគាត់បានល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង