**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញការធ្វើកំណែទម្រង់ច្រកចេញចូលតែមួយ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង និងអង្គភាពចំណុះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ច្រកចេញចូលតែមួយជាអាទិភាពមួយដែល សម្ដេចធបិតីនាយករដ្ឋមន្ត្រី ផ្ដោតការយកចិត្តដាក់។ ដូច្នេះ ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្ដម ជំរុញលើកទឹកចិត្តដល់រដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយផ្ទាល់ គប្បីយកចិត្តទុកដាក់ក្នុងប្រតិបត្តិការរបស់ខ្លួនជាអ្នកផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ឯកឧត្ដមអភិសន្តិបណ្ឌិត បានបន្តទៀតថា កំណែទម្រង់លើការងារច្រកចេញចូលតែមួយត្រូវចាប់ផ្ដើមធ្វើ ដោយចាប់ផ្ដើមពីដើមទីនេះទៅ មិនអាចអូសបន្លាយពេលនោះទេ ព្រោះការវិវត្តនៃបច្ចេកវិទ្យាផង ពិសេសតម្រូវការរបស់ប្រជាពលរដ្ឋជាត្រីមុខ ដែលកំពុងមានសន្ទុះគាំទ្រការផ្ដល់សេវារបស់មន្ត្រីជាប្រតិបត្តិករ។ ក្នុងនោះភាពងាយស្រួលនៃការទទួលសេវា ជាគន្លឹះដែលត្រូវដោះស្រាយ ពោលគឺសម្រួចយន្តការផ្ដល់សេវាឱ្យបានកាន់តែច្រើន និងលឿនរហ័សតាមប្រព័ន្ធឌីជីថល។

ក្រោយពីបានពិនិត្យច្រកចេញចូលតែមួយខេត្តបាត់ដំបង ឯកឧត្ដមអភិសន្តិបណ្ឌិត កត់សម្គាល់ឃើញថា ដំណើរការបានល្អប្រសើរបន្តិចម្ដងៗ តែក៏ពុំត្រូវស្កប់ស្កល់នឹងអ្វីដែលទទួលបាននាពេលនេះត្រឹមប៉ុណ្ណឹងនោះទេ។ ឯកឧត្ដមអភិសន្តិបណ្ឌិត លើកទឹកចិត្តដល់រដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយ បន្តសិក្សាស្រាវជ្រាវដកស្រង់បញ្ហាខ្វះចន្លោះនានាដើម្បីរកមូលហេតុនៃដំណើររអាក់រអួលក្នុងការផ្ដល់ជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ក៏នឹងបន្តសិក្សាដូចគ្នា រួមជាមួយក្រសួងស្ថាប័នវិស័យផ្សេងៗ ថាតើសេវាអ្វីខ្លះទៀត ដែលគួរទម្លាក់ទៅថ្នាក់ក្រោមជាតិ ដើម្បីបន្តផ្ដល់ជូនអ្នកមានតម្រូវការ។
គិតពីឆ្នាំ២០១៨ មកទល់នឹងខែកញ្ញា ឆ្នាំ២០២៣ ច្រកចេញចូលតែមួយរាជធានីខេត្ត បានផ្ដល់សេវាសរុបជាង៣លានសេវា។ បើគិតក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត ផ្ដល់សេវាជូនប្រជាពលរដ្ឋបានជាង៥៦ម៉ឺនសេវា ៕

អត្ថបទដែលជាប់ទាក់ទង