បញ្ជីរាយនាមភូមិសាស្ត្រកម្ពុជា នឹងក្លាយជាមូលដ្ឋានគ្រឹះ និងជាឯកសារដែលមានការឯកភាពមួយ ដើម្បីប្រើប្រាស់ជាប្រយោជន៍ពហុវិស័យ
ភ្នំពេញ៖ បញ្ជីរាយនាមភូមិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាមូលដ្ឋានគ្រឹះ និងជាឯកសារដែលមានការឯកភាពមួយ ដើម្បីប្រើប្រាស់ជាប្រយោជន៍ពហុវិស័យ រួមទាំងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងរដ្ឋបាលជាតិ ពិសេសបម្រើឱ្យការងារចុះបញ្ជីដីធ្លី និងការរៀបចំបែងចែកដីធ្លី។
ជាការពិត សមិទ្ធផលនេះគឺជាឫសរយាង ដែលដុះចេញពីឫសកែវសន្តិភាព ហើយឫសរយាងនេះនឹងបន្តទ្រទ្រង់ឫសកែវសន្តិភាពបន្តមានអត្ថិភាពជានិរន្តរ៍។