**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican**WTO នឹងរៀបចំការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្ម**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ

ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ តុលា ឆ្នាំ២០២៣ និងទិសដៅការងារបន្ត

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នាថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ តុលា ឆ្នាំ២០២៣ និងទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំនេះដែរ អញ្ជើញចូលរួមពីសំណាក់លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកអនុផែន លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ អធិការរងក្រុង/ស្រុកទាំង០៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ប៉ុស្តិ៍ សរុបចំនួន ២០៥នាក់ ស្រី ០៨នាក់។

ក្នុងកិច្ចប្រជុំដែរ លោកវរសេនីយ៍ទោ យី សេងខាន់ នាយរងការិយាល័យសរុបផែនការ អានរបាយការណ៍ស្តីពីលទ្ធផកកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈប្រចាំខែ តុលា ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តជូនកិច្ចប្រជុំ។

លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ ធ្វើការផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈសង្គម ជូនសិស្សានុសិស្សប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ និងពិធីបិណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកខាងមុខនេះ។ ព្រមទាំងធ្វើការផ្សព្វផ្សាយពីសេចក្តីណែនាំ និងផែនការផ្សេងៗរបស់ស្នងការដ្ឋាននគរបាលខេត្ត និងក្រសួងមហាផ្ទៃជូនកិច្ចប្រជុំផងដែរ។

ជាកិច្ចបន្ត លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បូកសរុប និងធ្វើការណែនាំដល់កងកម្លាំងទាំងអស់ឲ្យយកចិត្តទុកដាក់លើការងារមួយចំនួនដើម្បីពង្រឹងសុវត្ថិភាពសង្គម ដូចជាបញ្ហាក្មេងទំនើង, គ្រឿងញៀន, ល្បែងស៊ីសង និងធ្វើការរឹតបណ្តឹង និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ ដែលកើតមាននៅក្នុងមូលដ្ឋានត្រូវតែធ្វើការបង្រ្កាប និងទប់ស្កាត់ឲ្យទាន់ពេលវេលា។ ជាពិសេសគឺការរក្សាសន្តិសុខ សុវត្ថិភាព សាធារណៈសង្គម ដើម្បីធ្វើឲ្យការងារគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឲ្យកាន់តែប្រសើរឡើង ។

ជាថ្មីម្តងទៀត លោកឧត្តមសេនីយ៍ទោ ស្នងការ បានធ្វើការគោតសរសើរដល់កងកម្លាំងទាំងអស់ តែងតែយកចិត្តទុក្ខដាក់ធ្វើការងារ បម្រើរាជរដ្ឋាភិបាល និងបម្រើប្រជាពលរដ្ឋដោយយកចិត្តទុក្ខដាក់បំផុត។ ជាចុងបញ្ចប់សូមគោរពជូនពរ សមាជិក សមាជិកា ក្នុងកិច្ចប្រជុំទាំងទាំងអស់ជូបនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង