លទ្ធផលការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២ ខែវិច្ឆិកា រកឃើញយានយន្តល្មើសចំនួន ៣៤៥គ្រឿង ត្រូវបានផាកពិន័យ
ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៨១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦១៤គ្រឿង, រថយន្តធំ២គ្រឿង, រថយន្តតូច ១០៦គ្រឿង និងម៉ូតូ ៥០៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៤៥គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៤៣គ្រឿង និងម៉ូតូចំនួន ៣០០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
តាមរបាយការណ៍លទ្ធផលរយៈពេល ២ថ្ងៃ ពីថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១,៦០៩គ្រឿង រថយន្តធំ ៥គ្រឿង រថយន្តតូច ៣៣៦គ្រឿង ម៉ូតូ ១,២៦៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,០៣៤គ្រឿង, រថយន្តធំ ៥គ្រឿង, រថយន្តតូច ១៤៧គ្រឿង និងម៉ូតូ ៨៨២គ្រឿង (៨៨២ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ៕