**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

រដ្ឋបាលខេត្តតាកែវ ប្រកាសពត៌មានស្តីពីកិច្ចប្រជុំសម្របសម្រួលជាមួយប្រជាលរដ្ឋឱ្យរុះរេីរបងចេញពីភ្លឺភ្លោះដែលជាកម្មសិទ្ធរបស់រដ្ឋ

ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាសាធារណៈមតិជ្រាបថា៖ ក្រោយពី ទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និងមានការតវ៉ាពីប្រជាពលរដ្ឋពីការសាងសង់របងថ្មរំលោភលើភ្លឺភ្លោះដែលជា កម្មសិទ្ធរបស់រដ្ឋ ស្ថិតក្នុងភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានចាត់តាំងក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់រដ្ឋបាលខេត្ត ចុះពិនិត្យ និងសហការជាមួយអាជ្ញាធរ មូលដ្ឋានឃុំ ស្រុកធ្វើការដោះស្រាយជាបន្ទាន់។

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់រដ្ឋបាលខេត្ត បានចុះពិនិត្យ និងវាស់វែងឃើញថាប្រជាពលរដ្ឋចំនួន ២គ្រួសារ បានសាងសង់របងថ្មរំលោភលើភ្លឺភ្លោះក្នុងទំហំ ៣,៥ម៉ែត្រ ក្នុងទំហំសរុប ៦ម៉ែត្ររបស់ភ្លឺភ្លោះនៅក្នុងប្លង់សុរិយោដីដែលបានវាស់វែងមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងបានសម្រប សម្រួលឱ្យរុះរើរបងចេញក្នុងរយៈពេល ៣០ថ្ងៃ ប៉ុន្តែប្រជាពលរដ្ឋទាំង ២គ្រួសារពុំបានរុះរើតាមការសម្របសម្រួលឡើយ។ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់រដ្ឋបាលខេត្ត បាន អញ្ជើញគ្រួសារទាំង២ មកធ្វើការសម្របសម្រួលម្តងទៀត ប៉ុន្តែគ្រួសារទាំង២ បានស្នើសុំរក្សារបងនេះសិនដោយសំអាង ថារបងនេះពុំបានប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដទៃទេ ព្រោះនៅសល់ទំហំចំនួន ២,៥ម៉ែត្រ ដែលអាចឱ្យប្រជាកសិក ដឹកផលស្រូវពីស្រែឡើងមកកាន់ផ្លូវធំបានហើយនឹងយល់ព្រមរុះរើដោយស្ម័គ្រចិត្ត និងគ្មានលក្ខខណ្ឌនៅពេលដែល អាជ្ញាធរមានគំរោងអភិវឌ្ឍន៍ជាក់ស្ដែងក្នុង មូលដ្ឋាននោះ។

ក្រោយពីទទួលរបាយការណ៍ពីក្រុមការងាររួចមក ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក្នុងគោលបំណង ការពារទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រយោជន៍សាធារណៈ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជាថ្មីម្ដង ទៀតដើម្បីសម្របសម្រួលជាមួយប្រជាពលរដ្ឋទាំង២គ្រួសារ ប្រកបដោយភាពទន់ភ្លន់ និងម៉ត់ចត់ ដោយបានសម្រេច ដាច់ខាតត្រូវរុះរើរបងថ្មចេញទៅតាមប្លង់ដីដែលបានកំណត់។ ក្រោយពីការសម្រេចនេះ បងប្អូនទាំង ២គ្រួសារក៏បាន ឯកភាពរុះរើដោយស្ម័គ្រចិត្ត ប៉ុន្តែស្នើសុំរយៈពេល ១ខែដើម្បីធ្វើការរុះរើឱ្យបានរួចរាល់។

សូមបញ្ជាក់ថា យន្តការនៃការដោះស្រាយរបស់ក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់រដ្ឋបាល ខេត្តតាកែវ ជាពិសេស ឯកឧត្តមអភិបាលខេត្ត គឺអនុវត្តទៅតាម នយោបាយ ឈ្នះ ឈ្នះ ដែលមានសម្ដេចតេជោ ជា ស្ថាបនិក និងជៀសវាងឱ្យបានការប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ហើយការឯកភាពទុករយៈពេល ១ខែនេះ គឺដើម្បីឱ្យគ្រួសារទាំង២ មានពេលវេលាគ្រប់គ្រាន់ក្នុងការរុះរើសំណង់របស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង