អភិបាលខេត្តស្វាយរៀង អញ្ជេីញចែកអំណោយដល់មន្ត្រីកិច្ចសន្យាបម្រេីការងារផ្នែកអនាម័យសាលាខេត្តចំនួន២៥នាក់
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជេីញចែកអំណោយដល់មន្ត្រីកិច្ចសន្យាបម្រេីការងារផ្នែកអនាម័យសាលាខេត្តចំនួន២៥នាក់។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍សាកសួសុខទុក្ខនូវក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញេីដល់មន្ត្រីកិច្ចសន្យាផ្នែកសម្អាតអនាម័យនៅទីនេះ ត្រូវខិតខំថែរក្សាសុខភាពអោយបានល្អ ពិសេសការរស់នៅមានអនាម័យ រួមការទទួលទានអាហារជាដេីម ជាមួយនោះត្រូវធ្វេីការអប់រំណែនាំកូនចៅឲ្យខិតខំរៀនសូត្រ ពិសេសជៀសឲ្យឆ្ងាយពីគ្រឿងញៀន ការបេីកបរត្រូវគោរពច្បាប់ចរាចរណ៍ និងអំពេីបាយមុខផ្សេងៗ ជាដើម។
អំណោយដែលឯកឧត្តមអភិបាលខេត្តចែកជូននូវក្នុងឱកាសនោះរួមមាន៖ អង្ករ ១បាវ ស្មើនឹង ៥០គីឡូក្រាម, មី ១កេស, ទឹកត្រី ២ដប, ទឹកស៊ីអ៉ីវ ២ដប និងថវិកា ៥០,០០០រៀលផងដែរ ៕