**ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបសម្តែងការគួរសមជាមួយ ប្រធានអនុព័ន្ធយោធាវៀតណាមប្រចាំក្រកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសមជាមួយ លោកវរសេនីយ៍ឯក ជិន វ៉ន់តឹម ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ដើម្បីជូនពរក្នុងឱកាសខួបលើកទី៧០ឆាំ្ន ថ្ងៃទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។

ក្នុងបរិយាកាសដ៏រីករាយ ស្និទ្ធស្នាល លោកវរសេនីយ៍ឯក ជិន វ៉ន់តឹម ក្នុងនាមក្រសួងការពារប្រទេស និងអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានសម្ដែងការអបអរសាទរខួបលើកទី៧០ឆ្នាំ ថ្ងៃទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដោយបានជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលជោគជ័យក្នុងភារកិច្ច។

លោកវរសេនីយ៍ឯក ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាម ក៏បានរំលេចពីព្រឹត្តិការណ៍ថ្មីៗដែល ឯកឧត្តមអគ្គមេបញ្ជាការ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយវាយតម្លៃថាបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់ការិយាល័យអនុព័ន្ធយោធាវៀតណាម ដែលបានដឹកនាំប្រតិភូមកជូនពរក្នុងឱកាសនេះ បង្ហាញពីការផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នា ក្នុងនាមមិត្តដ៏ល្អមានភូមិផងរបងជាមួយគ្នា និងធ្លាប់ប្រគៀកស្មាគ្នាប្រយុទ្ធសត្រូវរួម។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានឯកភាពចំពោះការវាយតម្លៃរបស់ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាម នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមនៅវៀតណាមថ្មីៗកន្លងមកនេះ ដោយឯកឧត្តមបញ្ជាក់ថា គ្រប់ជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំវៀតណាម តែងបានបង្ហាញចំហររួមគ្នានៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្ដាំផ្ញើការសួរសុខទុក្ខ និងជូនពរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារប្រទេស ឯកឧត្តមប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម ថ្នាក់ដឹកនាំ បុគ្គលិកការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា សូមមានសុខភាពល្អ អាយុយឺនយូរនិងសម្រេចជោគជ័យភារកិច្ចដែលបក្ស និងរដ្ឋវៀតណាមប្រគល់ជូន ៕

អត្ថបទដែលជាប់ទាក់ទង