ការចុះអនុស្សរណៈនៃការយោគយល់ បានបង្ហាញពីមិត្តភាពត្បូងពេជ្រ កម្ពុជា-ចិន ដ៏ល្អប្រសើរ
ភ្នំពេញ៖ ក្នុងឱកាសវេទិកាអភិវឌ្ឍន៍ផ្លូវសូត្រអាកាសថ្មី«កម្ពុជា-ចេងចូវ-អាស៊ាន» នៅទីក្រុងចេងចូវ ខេត្តហឺណាន សារណៈរដ្ឋប្រជាមានិតចិន កម្ពុជានិងចិន បានចុះហត្ថលេខា លើអនុស្សរណៈនៃការជោគយល់ ជាការបង្ហាញពីភាពរឹងមាំមិត្តភាពត្បូងពេជ្ររបស់កម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការដ៏ជោគជ័យកន្លងមក។
កម្ពុជា-ចិន បានព្រមព្រៀងចុះហត្ថលេខា លើអនុស្សរណៈចំនួន ៤គឺ
1. កិច្ចព្រមព្រៀងរួមគ្នាបង្កើតសហប្រត្តិបត្តិការអប់រំអន្តរជាតិ រវាងមន្ទីរអប់រំទីក្រុងចេងចូវ និងរាជបណ្ឌិត្យសភាកម្ពុជា
2. កិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រត្តិបត្តិការយុទ្ធសាស្រ្ត រវាងកិច្ចសន្ទនាវត្តសៅលីញ និងប្រាសាទអង្គរវត្ត នៃមន្ទីរទេសចរណ៍និងវិទ្យុវប្បធម្មក្រុងចេងចូវ សមាគមទេសចរណ៍ជាតិកម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា
3. កិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តកម្រិតខ្ពស់ នៃធនាគារខួរក្បាលកម្ពុជា-ចេងចូវ
4. អនុស្សរណៈយោគយល់នៃកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី«ប្រទេស២ ឧទ្យាន២»រវាងកម្ពុជា-ចេងចូវ
អនុស្សរណៈខាងលើនេះ គឺជាសមិទ្ធផលនៃកិច្ចចាប់ផ្តើមការអភិវឌ្ឍន៍ផ្លូវសូត្រអាកាសថ្មី«កម្ពុជា-ចេងចូវ-អាស៊ាន» ដែលកម្ពុជា-ចេងចូវបានកសាងឡើង ស្របតាមការប្តេជ្ញាក្នុងការជួយគ្នា ជំរុញសេដ្ឋកិច្ចទ្វេភាគី ដើម្បីសហគមន៍វាសនារួមគ្នា បង្កើតយុគសម័យថ្មីកាន់តែល្អប្រសើរ និងបញ្ជាក់ពីមិត្តភាពត្បូងពេជ្រ កម្ពុជា-ចិន និងបន្តជំរុញបន្ថែមនូវវិស័យពាក់ព័ន្ធផ្សេងៗទៀត។