ឯកឧត្តម គង់ សោភ័ណ្ឌ គាំទ្រចំពោះវត្តមានរបស់ តំណាងក្រុមហ៊ុន UH.Tranding Co,.Ltd ដែលមានបំណងចង់មកវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ព្រមទាំងមន្ទីរពាក់ព័ន្ធ នាព្រឹកថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ២០២៣នេះ បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន UH.Tranding Co,.Ltd ក្នុងដំណើរការបើករោងចក្រផលិតក្រដាស នៅក្នុងភូមិសាស្រ្តខេត្តកណ្ដាល។
ក្នុងជំជួបពិភាក្សានេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ តំណាងក្រុមហ៊ុន UH.Tranding Co,.Ltd ដែលមានបំណងចង់មកវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរពាក់ព័ន្ធត្រូវផ្ដល់កិច្ចសហការឱ្យបានល្អ ជួយសំរួលដល់ក្រុមហ៊ុនអាចដំណើការបានក្នុងពេលឆាប់ៗ ដើម្បីជួយផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្ត ៕