**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក បៃដិន នឹងប្រគល់ផែនទីបង្ហាញផ្លូវទៅឱ្យក្រុមរបស់លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោត ធ្វើកិច្ចការបន្តក្រោយសង្គ្រាមបិទបញ្ចប់នៅតំបន់ហ្កាហ្សា**TikTok គ្រោងបិទកម្មវិធីរបស់ខ្លួននៅថ្ងៃអាទិត្រសប្តាហ៍នេះនៅទូទាំងសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយប្រទេសអាមេនី**TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើនសម្រុកទៅទាញយកនិងប្រើប្រាស់កម្មវិធីAPPរបស់ចិនឈ្មោះ RedNote**អតីតយុទ្ធជនចំនួន ១៤១គ្រួសារ គោរពថ្លែងអំណរគុណឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ ដែលបានរៀបចំតបណ្ដាញអគ្គិសនី ជូនប្រើប្រាស់នៅភូមិថ្មីលើដីសម្បទានសង្គមកិច្ច មរតកតេជោថ្លុកព្រីង ស្រុកសន្ទុក**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក

រដ្ឋបាលខេត្តស្ទឹងត្រែង ណែនាំស្តីពីការជំរុញការប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ឡាវ និងការបញ្ឈប់ការប្រើប្រាស់ប័ណ្ណឆ្លងដែន

ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីណែនាំស្តីពីការជំរុញការប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ឡាវ និងការបញ្ឈប់ការប្រើប្រាស់ប័ណ្ណឆ្លងដែន។

នៅក្នុងសេក្ដីណែនាំរបស់រដ្ឋបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថា យោងប្រកាស លេខ១៤៦៩ ប្រក ស្ដីពីបែបបទ និងនីតិវិធីនៃការផ្តល់ប័ណ្ណព្រំដែនកម្ពុជា ឡាវ (Border Pass) របស់ ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ និងយោងអនុសាសន៍ណែនាំរបស់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត សូមជម្រាបជូនមន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល និងសមត្ថកិច្ចកងកម្លាំងដែលឈរ ជើងនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ឡាវ រដ្ឋបាលក្រុង ស្រុក មេត្តាជ្រាបថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់ និងការប្រើប្រាស់ ប័ណ្ណព្រំដែនឱ្យបានទូលំទូលាយស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រដ្ឋបាលខេត្ត សូមណែនាំដូចខាងក្រោម៖

១-ផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍នៅក្នុងខេត្តស្ទឹងត្រែង ដែលមិនមាន លិខិតឆ្លងដែន ហើយមានបំណងធ្វើដំណើរឆ្លងដែនទៅកាន់ខេត្តចំប៉ាសាក់ និងខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ ឱ្យដាក់ពាក្យស្នើសុំប័ណ្ណព្រំដែននៅអង្គភាពច្រកចេញចូលតែមួយខេត្ត ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតដែលជាច្បាប់ដើម ឬចម្លងត្រឹមត្រូវតាមច្បាប់ដើម, សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ និងរូបថតសាមីខ្លួន ទំហំ៤x៦ ចំនួន ០២សន្លឹក។ សម្រាប់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅជាប់ព្រំដែន កម្ពុជា-ឡាវ អាចដាក់ពាក្យស្នើសុំប័ណ្ណព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ដោយផ្ទាល់បាន។ ចំពោះកុមារដែលមាន អាយុក្រោម ១៥ឆ្នាំ ត្រូវមានសំណើសុំ ឬការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឳពុក ឬម្តាយ ឬអាណាព្យាបាល។ កុមារអាយុក្រោម ១២ឆ្នាំ អាចដាក់បញ្ចូលជាមួយប័ណ្ណព្រំដែនរបស់ឳពុក ឬម្តាយ ឬអាណាព្យាបាលបាន ដោយភ្ជាប់មកនូវឯកសារពាក់ព័ន្ធ។ សេវា សម្រាប់ការស្នើសុំប័ណ្ណព្រំដែនកម្ពុជា-ឡាវ មានតម្លៃ២០.០០០រៀល (ពីរម៉ឺនរៀល) មានសុពលភាពរយៈពេល ០១ឆ្នាំ និងអាច បន្តសុពលភាពបានយ៉ាងយូរ០១ឆ្នាំ ដោយតម្លៃសេវា ១០.០០០រៀល (មួយម៉ឺនរៀល)។

២-ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ពន្លឿនការបញ្ជាក់លើឯកសារពាក់ព័ន្ធជូនប្រជាពលរដ្ឋដែលត្រូវប្រើ ប្រាស់សម្រាប់ដាក់ពាក្យស្នើសុំប័ណ្ណព្រំដែន នៅអង្គភាពច្រកចេញចូលតែមួយខេត្តឱ្យបានទាន់ពេលវេលា។

៣-ត្រូវបញ្ឈប់ការផ្តល់ប័ណ្ណឆ្លងដែន (LP) ជូនប្រជាពលរដ្ឋ និងលិខិតសម្រាប់ឆ្លងដែនជាក្រុមរយៈពេលខ្លី (វិលវិញ ក្នុងថ្ងៃតែមួយ) ដើម្បីទស្សនាទឹកធ្លាក់ក្នុងទឹកដីឡាវដែលមានភូមិសាស្ត្រជាប់ព្រំដែនដែលធ្លាប់ប្រើប្រាស់កន្លងមក ដោយត្រូវចាប់ ផ្ដើមអនុវត្តក្នុងរយៈពេលមួយសប្ដាហ៍បន្ទាប់ពីសេចក្ដីណែនាំនេះ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ទទួលបានសេចក្ដីណែនាំនេះ សូមមន្ត្រីមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក អនុវត្តឲ្យបានម៉ឺង ម៉ាត់ និងមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង