**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត

សហរដ្ឋអាមេរិក នៅតែផ្តោតលើឥណ្ឌូ-ប៉ាស៊ីហ្វិក ទោះបីជាមានបញ្ហាប្រឈមជាសកលផ្សេងទៀតក៏ដោយ

វ៉ាស៊ីនតោន៖ មន្ត្រីការទូតកំពូលរបស់សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនៅតែផ្តោតលើឥណ្ឌូ-ប៉ាស៊ីហ្វិក ទោះបីជាមានបញ្ហាប្រឈមជាសាកលផ្សេងទៀតក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានរៀបចំធ្វើដំណើរទៅកាន់អាស៊ី បន្ទាប់ពីដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា ចំពេលមានជម្លោះរវាង អ៊ីស្រាអែល-ហាម៉ាស។

លោក Antony Blinken ធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងសប្តាហ៍នេះសម្រាប់កិច្ចពិភាក្សាស្តីពីជម្លោះមជ្ឈិមបូព៌ា ហើយនឹងឈប់នៅហ្សកដានី មុនពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុនសម្រាប់កិច្ចប្រជុំជាមួយសមភាគី G៧ និងកិច្ចពិភាក្សាទ្វេភាគីជាមួយមន្ត្រីជប៉ុន និងឈប់នៅកូរ៉េខាងត្បូង និងឥណ្ឌា។ ដំណើរនេះមានរហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា។

លោក Daniel Kritenbrink អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីបូព៌ា បានប្រាប់អ្នកយកព័ត៌មានថា ដំណើររបស់លេខាធិការទៅកាន់តំបន់នេះបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើងចំពោះ និងផ្តោតលើឥណ្ឌូ-ប៉ាស៊ីហ្វិក សូម្បីតែចំពេលមានការប្រកួតប្រជែងជាសកលផ្សេងទៀតក៏ដោយ។

លោក Daniel Kritenbrink បានឲ្យដឹងថា លោក Antony Blinken នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G៧ នៅទីក្រុងតូក្យូ ហើយមានការពិភាក្សាដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងរដ្ឋមន្ត្រីការបរទេស លោក Yoko Kamikawa។

លោកបានរំពឹងថាការពិភាក្សានៅក្នុងកិច្ចប្រជុំទាំងនោះនឹងផ្តោតលើព្រឹត្តិការណ៍នៅមជ្ឈិមបូព៌ា ការគាំទ្រសម្រាប់អ៊ុយក្រែន កិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិក ជួរនៃបញ្ហាទ្វេភាគី និងជាការពិតណាស់ កិច្ចសហប្រតិបត្តិការត្រីភាគីក៏ដូចជា (កូរ៉េខាងត្បូង)។

លោក Daniel Kritenbrink បានបន្ថែមថា ប្រទេសជប៉ុនគឺជា ប្រធាន G៧ ដ៏ឆ្នើម ហើយបានរក្សាឡាស៊ែរ G៧ ផ្តោតលើបញ្ហាបន្ទាន់បំផុតទាំងនៅទូទាំងពិភពលោក និងក្នុងតំបន់។

លោកមិនបានឆ្លើយតបទេនៅពេលត្រូវបានគេសួរថា តើលោកមានទំនុកចិត្តថា G៧ នឹងអាចយល់ស្របលើសេចក្តីថ្លែងការណ៍ដ៏រឹងមាំមួយស្តីពីជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាសឬអត់។

មន្ត្រីការទូតកំពូលរបស់សហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីខាងត្បូង លោក Donald Wu បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នឹងស្ថិតនៅក្នុងរបៀបវារៈក្នុងកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិឥណ្ឌា និងសហរដ្ឋអាមេរិក ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងនៅក្នុងការប្រឆាំងភេរវកម្ម។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

អត្ថបទដែលជាប់ទាក់ទង