រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំណែនាំនីតិវិធីនិងបច្ចេកទេស នៃដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេស នីតិវិធី និងបច្ចេកទេសក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន) ដល់លោកគ្រូ អ្នកគ្រូ គណៈប្រយោគ ប្រធានមណ្ឌលប្រឡង និងលោកគ្រូ អ្នកគ្រូ អនុរក្សទាំងអស់។
បើតាមការបញ្ជាក់ពី លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា សម័យប្រឡងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទូទាំងខេត្តតាកែវ មានមណ្ឌលប្រឡងសរុបចំនួន ១៧មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ០៥មណ្ឌល ស្មើនឹង ១០៧បន្ទប់ និងថ្នាក់វិទ្យាសាស្រ្ត ១២មណ្ឌល ស្មើនឹងបន្ទប់ ៣០០បន្ទប់ និងមានបេក្ខជនសរុប ៩.៩៩៩នាក់ និងស្រី ៥.១៥៩នាក់ ដោយឡែកបេក្ខជន ចំណេះទូទៅសរុប ចំនួន ៨.៥៣១នាក់ បេក្ខជនស្វៃរិនចំណេះទូទៅ ចំនួន ១.២៧២នាក់ បេក្ខជនបំពេញវិជ្ជា ចំនួន ១.៦១នាក់ និងបេក្ខជនស្វៃបំពេញវិជ្ជា ចំនួន ៣៥នាក់ ៕