ព្រះមហាក្សត្រ៖ ប្រាសាទអង្គរវត្ត ជាសក្ខីភាពនៃការរីកចម្រើនដល់កំពូល នៃវប្បធម៌ អរិយធម៌ សិល្បៈ ក្នុងសតវត្សទី១២
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ប្រាសាទអង្គរ ជាសក្ខីភាពនៃការរីកចម្រើនដល់កំពូលនៃវប្បធម៌អរិយធម៌សិល្បៈក្នុងសតវត្សទី១២ នៃគ្រិស្តសករាជដែលសកលលោកចាត់ទុកថាជាអច្ឆរិយវត្ថុផង ជាតំណាងនៃការច្នៃប្រឌិតដល់កំពូលនៃមនុស្សជាតិផង ។
នេះជាព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទអង្គរ នៃរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕