លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបានប្រកាសនីយបត្រ និងផ្លាកសញ្ញាមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាសមាជិកមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ថ្នាក់ Gold Award ទទួលបានប្រកាសនីយបត្រ និងផ្លាកសញ្ញាមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ពីលោកស្រីបណ្ឌិត Juseon Byun ដែលជាស្ថាបនិកមិត្តកាយឫទ្ធិនារី ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (FAPW) និងលោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
ពិធីប្រគល់ និងទទួលប្រកាសនីយបត្រ និងផ្លាកសញ្ញាមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ត្រូវបានធ្វើឡើង ក្នុងពិធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕