**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ**ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាជន តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ?**ក្រសួងការងារ និងអង្គការ Swisscontact ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣»**កម្ពុជា-ចិន ពិភាក្សាផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង**រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវចំនួន៤០ ខ្សែ ដើម្បីលើកកម្ពស់សោភណភាព**លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន**ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចជូន ប្រធានស្តីទីពន្ធនាគារខេត្តកោះកុង**ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង” នរិន្ទរង្សីពិជ័យចិត្របុត្រ ” នៅវត្តឯករង្សី ស្រុកឯកភ្នំ**ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម នៅទីក្រុងហាណូយ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់យើងពុំស្ថិតលើកម្លាំងយោធានោះទេ ប៉ុន្តែស្ថិតលើការកសាងសន្តិភាព**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះស្នូល នៃទស្សនវិជ្ជានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា

ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» បង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា

ភ្នំពេញ៖ លោកស្រីបណ្ឌិត ចូសិន បាយអុន (Dr. Juseon Byun) ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» បានបង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា។

នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រីបណ្ឌិត ចូសិន បាយអុន (Dr. Juseon Byun) ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម ។

ជាកិច្ចចាប់ផ្ដើម សម្ដេចធិបតី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកស្រីបណ្ឌិត ចូសិន បាយអុន និងគណៈប្រតិភូដែលបានអញ្ជើញចូលរួម «មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧» នៅកម្ពុជា នាពេលនេះ និងបានអរគុណចំពោះការគាំទ្រព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» ខាងមុខ ហើយការទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៦ នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅព្រះរាជាណាចក្រកម្ពុជា ។

សម្ដេចធិបតី បានបញ្ជាក់ថា ការរៀបចំមហាសន្និបាតនេះ មិនមែនត្រឹមតែជាការជាព្រឹត្តិការណ៍ជួបជុំប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាសារមួយជំរុញលើកទឹកចិត្តដល់យុវវ័យកម្ពុជា ជាពិសេសស្ត្រី និងយុវតី ក្នុងការចូលរួមចំណែកសកម្មភាពនានារបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រ ការផ្ដល់ភាពអង់អាច និងឱកាសរបស់ស្ត្រី និងយុវតីនៅកម្ពុជាក្នុងការចូលរួមសកម្មភាពសង្គម ។

សម្ដេចធិបតី ក៏បានបន្ថែមថា ក្រៅពីការចូលរួមមហាសន្និបាតនេះ គណៈប្រតិភូទាំងអស់ ក៏អាចអញ្ជើញទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទស្សនា និងរីករាយជាមួយរមណីយដ្ឋានដ៏ពិសិដ្ឋនៃដែនដីអង្គរ ក្នុងខេត្តសៀមរាប ដែលមានប្រាសាទអង្គរវត្តជានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញពីអរិយធម៌ដ៏រុងរឿងរបស់កម្ពុជាក្នុងសម័យមហានគរ ហើយការចូលរួមនេះក៏បានបង្ហាញអំពីបរិយាកាសសន្ដិភាព និងសុខសុវត្ថិភាពរបស់កម្ពុជាដល់ភ្ញៀវទេសចរណ៍ផងដែរ។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ដែរថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាង ៤០ ឆ្នាំមកនេះ កម្ពុជាត្រូវបានស្ដា កសាង និងអភិវឌ្ឍរីកចម្រើនជាលំដាប់ចាប់តាំងពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ហើយ សម្ដេចតេជោ តែងតែយកចិត្តទុកដាក់ និងលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រី ។

ជាការឆ្លើយតប លោកស្រីបណ្ឌិត ចូសិន បាយអុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសមក្នុងឱកាសនេះ ហើយលោកស្រី បានសម្ដែងនូវការអរគុណ និងក្ដីរំភើបរីករាយយ៉ាងខ្លាំងនូវការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះលោកស្រី និងគណៈប្រតិភូទាំងអស់ ដែលធ្វើឱ្យលោកស្រី និងគណៈប្រតិភូមានមោទនភាពយ៉ាងខ្លាំងដែលបានអញ្ជើញមកព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។

លោកស្រីបណ្ឌិតក៏បានសម្ដែងនូវការអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» ដែលនេះបានបង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ។

ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិតបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផលរបស់សមាគមកាយឫទ្ធិនារីកម្ពុជា តាមរយៈការចូលរួមសកម្មភាពនានារបស់ស្ត្រី និងយុវតីជាច្រើន ដែលនេះបង្ហាញពីភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងការចូលរួមចំណែករបស់ស្ត្រី និងយុវតី ក្នុងសង្គម ។

មុននឹងបញ្ចប់ សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ និង គាំទ្ររាល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ហើយបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពជាច្រើនរបស់សមាគមនាពេលកន្លងមក ព្រមជាមួយគ្នានេះ សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន យុវជន ក៏ដូចជាស្ត្រី និងយុវតីនៅកម្ពុជា គឺពោពេញដោយសមត្ថភាព និងភាពវ័យឆ្លាតដែលអាចឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង